លោកស្រី អ៊ឹមផាន វណ្ណឌី អគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្ការជាង បាក់ វណ្ណ ហុង ជាស្ត្រីទទួលបានភាគជោគជ័យលើវិថីជំនួញ។ មិនតែប៉ុណ្ណោះ អគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្ការជាង បាក់ វណ្ណហុង ក៏ជាមនុស្សស្រីមានភាពទាន់សម័យ និងច្នៃប្រតិដ្ឋខ្ពស់។

រសនិយមរបស់ស្រ្តីអភិជនរូបនេះ ច្បាស់ណាស់ថាខ្ពស់មិនធម្មតាឡើយ ដោយកាបូបប្រេនៗនៅពេលចូលរួមកម្មវិធីអ្វីមួយ គឺត្រូវតែជាម៉ាកកម្រ ហើយមានតម្លៃថ្លៃ ដើម្បីឲ្យស័ក្តិសមជាឋានៈ មុខមាត់ក្នុងសង្គម។
លោកស្រី វណ្ណឌី នៅពេលចូលរួមកម្មវិធីអ្វីមួយ ត្រូវតែជាទីចាប់អារម្មណ៍ មិនថាសម្លៀកបំពាក់ កាបូប ស្បែកជើងដោយមិនបាច់រាយរាប់ពីគ្រឿងមាសពេជ្រឡើយ ដោយហេតុថាម្ចាស់ហាងគ្រឿងអលង្ការទាំងមូលហើយនោះ ពិតណាស់ឈុតណាក៏អស្ចារ្យ និងស្រស់ស្អាត សមរូបសមរាងជាក់ជាមិនខាន។

អគ្គនាយិកាក្រុមហ៊ុនគ្រឿងអលង្ការជាង បាក់ វណ្ណ ហុង ក៏ជាម៉ូដែលផ្ទាល់ឲ្យហាងដែរ ព្រោះសម្រស់បែបស្រទន់ ស័ក្ដិសមជាមួយគ្រឿងមាសពេជ្រហាងខ្លួនឯង ពិសេសស៊ីនឹងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរតែម្ដង។
បើនិយាយពីប្រេនកាបូបដែលស្ត្រីអ្នកជំនួញដ៏ល្បី អ៊ឹមផាន វណ្ណឌី ប្រើសុទ្ធតែជាម៉ាកល្បីៗមានដូចជា Bvlgari, Bottega Veneta និង Dior ជាដើម។ ខាងក្រោមនេះជាម៉ាក និងតម្លៃកាបូបប្រេនៗដែលស្ត្រីអភិជនរូបនេះធ្លាប់ប្រើចូលទៅក្នុងកម្មវិធី៕
១. White Suede Serpentine Tote តម្លៃប្រមាណ ៨ ៤០០ ដុល្លារ


២. Bottega Veneta តម្លៃប្រមាណ ១ ៧០០ ដុល្លារ

៣. Dior Mini Lady Dior Bag Gold តម្លៃប្រមាណ ៤ ០៥០ ដុល្លារ

៤. Metallic Snakeskin Mini Lady Dior Silver តម្លៃប្រមាណ ៥ ២០០ ដុល្លារ

៥. Hermès Kelly Ostrich Terre Cuite Clutch Pochette តម្លៃប្រមាណ ២៤ ៩៩៥ ដុល្លារ

អត្ថបទ៖ ឆដា, រូបភាព៖ Vandy Imphan


