សេដ្ឋិនី ២ រូប ជាអ្នកដឹកដៃ មង្គលការកូនស្រីអគ្គនាយកក្រុមហ៊ុន PTC Computer

កម្មវិធី​មង្គលការ ២ ថ្ងៃ​របស់​កូន​ស្រី​​អគ្គនាយក​ក្រុមហ៊ុន PTC Computer គឺ​អ្នកឧកញ៉ា អ៊ឹង សែ និង​អ្នកឧកញ៉ា តាំង វួចឡាយ បាន​អញ្ជើញ​សេដ្ឋិនី ២ រូប​ដែល​ជា​អ្នក​ជំនួញ​មាន​កិត្តិយស មុខ​មាត់​ក្នុង​សង្គម ព្រម​ទាំង​ជា​អ្នក​ស្គាល់​គ្នា​ជាមួយ ​អគ្គនាយក​ក្រុមហ៊ុន PTC Computer Co., Ltd ទៀត​នោះ មក​ផ្ដល់​កិត្តិយស​ដឹកដៃ​កូន​កំលោះ​-ក្រមុំ។

តាមដានជាមួយយើង៖ Million Times

សេដ្ឋិនី ឆាយ លក្ខិណា គឺ​ជា​អ្នក​ដឹកដៃ​កូន​កំលោះ គឹម សុវណ្ណរតនៈ ហើយ​ចំណែក​សេដ្ឋិនី ម៉ៅ ចំណាន ដឹកដៃ​ឲ្យ​កូន​ស្រី អ៉ឹង ប៉ង៉ីង។ អ្នក​ដឹក​ដៃ​ទាំង ២ មាន​ទាំង​រូប​សម្បត្តិ គុណ​សម្បត្តិ និង​ចរិយាសម្បត្តិ និង​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ទៀត​នោះ ទើប​ស័ក្ដិសម​ជា​អ្នក​ដឹកដៃ​ថ្ងៃ​សិរី​សួស្ដី​បែបនេះ​បាន។

បើ​និយាយ​ពី​ម៉ូដ​សម្លៀកបំពាក់​ទាំង​ឈុត​ប្រពៃណី និង​ឈុត​សម័យ​នៃ​សេដ្ឋិនី​ទាំង ២ គឺ​ផ្លាស់ប្ដូរ​មិន​ឈប់​ឡើយ ឲ្យ​ស៊ី​ជាមួយ​សម្លៀកបំពាក់​កូន​កំលោះ​កូន​ក្រមុំ​។ ហើយ​គ្រឿង​អលង្ការ​ទៀតសោត គឺ​ច្រើន​ឈុត​ដូចគ្នា ដោយ​ភាគច្រើន​ប្រេន Bvlgari ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ។

ក្នុង​ប្រពៃណី​អាពាហ៍ពិពាហ៍​ខ្មែរ ពេល​ប្រារព្ធ​កិច្ច​នីមួយ​ៗ​ដូចជា​នៅ ពេល​កូនក្រមុំ និង​កូន​កំលោះ​ចេញ​មក​សូត្រ​មន្ត​លើក​រាសី ពិធី​កាត់សក់ ពិធី​សំពះ​ផ្ទឹម តែងតែ​មាន​ស្ត្រី​ម្នាក់​ត្រូវ​ដឹកដៃកូនក្រមុំ និង​ស្ត្រី​ម្នាក់​ទៀត​ដឹក​ដៃ​កូន​កំលោះ។

គុណ​សម្បត្តិ​អ្នក​ដឹកដៃ ពី​បុរាណ​ចង់​សំដៅ​ដល់​អាយុ​នៃ​អាពាហ៍ពិពាហ៍ បាន​យូរ​អង្វែង នៃ​អ្នក​ដឹក​ដៃ ដែល​តំណាង​ឲ្យ​ភាព​សុខដុមរមនា​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ។ រឿង​សំខាន់​គឺ​អ្នក​ដឹក​ដៃ មិនមែន​ជា​ស្រី​មេម៉ាយ​ឡើយ គឺ​ជា​អ្នក​មាន​ស្វាមី​រៀប​ការ​ពេញ​ច្បាប់​ត្រឹមត្រូវ ជា​ស្ត្រី​មាន​មុខមាត់​កេរ្តិ៍​ឈ្មោះ​ក្នុង​សង្គម៕

សេដ្ឋិនី ឆាយ លក្ខិណា

សេដ្ឋិនី ម៉ៅ ចំណាន

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia