លោកស្រី ឆាយ លក្ខិណា បង្ហាញរូបសម្រស់ដ៏អស្ចារ្យក្នុងឈុតពណ៌មាស

អ្នក​ជំនួញ​គ្រឿង​អលង្ការ​ដ៏​ល្បី​លោកស្រី ឆាយ លក្ខិណា ជា​អ្នក​ដឹកដៃ​កូន​កំលោះ គឹម សុវណ្ណរតនៈ កូន​ប្រសា​ប្រុស អ្នកឧកញ៉ា អ៊ឹង សែ និង​អ្នក​ឧកញ៉ា តាំង វួចឡាយ ដែល​មង្គលការ​ទើប​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ។

តាមដានជាមួយយើង៖ Million Times

ប្រធាន​ក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក ពិតជា​អស្ចារ្យ​ក្នុង​សម្រស់​នារី​ខ្មែរ ក្នុង​សម្លៀកបំពាក់​ប្រពៃណី តាំងពី​ថ្ងៃ​ចូល​រោង​កម្មវិធី​មង្គលការ​នៃ​គ្រួសារ​អ្នក​ជំនួញ​នោះ។ នា​រាត្រី​ថ្ងៃ​បញ្ចប់​ម្ចាស់​ហាង LukFook Jewellery បាន​ជ្រើស​ឈុត​ដ៏​ស្រស់​ស្អាត​ពណ៌​មាស ដែល​ជា​ប្រេន​កំពូល​មួយ។

លោកស្រី ឆាយ លក្ខិណា បាន​គ្រង​ឈុត Rachel Gilbert Sadie Gown ដែល​ឌិន​អង្កាំ​តូច​​ដោយ​ដៃ​ដ៏​ប្រណិត​ៗ​ពណ៌​មាស​ជា​រំយោល​បង្កើត​ដូចជា​ស្រកា​ត្រី ភ្លឺផ្លេក​ដ៏​អស្ចារ្យ។ សម្រាប់​ឈុត​ដែល​សេដ្ឋិនី​រូបនេះ គ្រង​មាន​តម្លៃ​ថ្លៃ និង​ជា​​ផលិតផល​គ្មាន​ក្នុង​ស្ដុក​ឡើយ​នៅ​ពេល​នេះ។

Rachel Gilbert Sadie Gown នេះ​មាន​តម្លៃ ៣ ០៦៣ ដុល្លារ ក្រៅពី​អង្កាំ​ពណ៌​មាស​ហើយ រ៉ូបនេះ​ក៏​បាន​រំលេច​អង្កាំ​ពណ៌​ទឹកប្រាក់ ដើម្បី​ឲ្យ​វា​ឆ្លុះ​គ្នា និង​ក្លាយ​ជា​រ៉ូប​ដ៏​ធ្ងន់ តែ​មាន​ខ្យល់​ចេញ​ចូល មិន​បង្ក​ឲ្យ​ស្អុះស្អាប់​ឡើយ។

ដោយសារតែលោកស្រី ឆាយ លក្ខិណា ជា​ថៅកែ​គ្រឿង​ពេជ្រ​ស្រាប់ ដូចនេះ​ហើយ​គ្រឿង​អលង្ការ​នីមួយ​ៗ​លើ​ខ្លួនពិតជា​មាន​តម្លៃ​ខ្ពស់​ខ្លាំង៕

អត្ថបទ៖ ឆដា, រូបភាព៖ Lyheng Make Up