មង្គលការកូនស្រីអ្នកឧកញ៉ា អ៊ឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ បន្សល់ទុកនៅស្នាមញញឹមស្រស់បំព្រង

អគ្គនាយក​ក្រុមហ៊ុន PTC Computer Co., Ltdអ្នកឧកញ៉ា អ៊ឹង សែ និង​អ្នកឧកញ៉ា តាំង វួចឡាយ បានរៀបចំមង្គលការកូនស្រី​​រយៈពេល​២ ថ្ងៃ​ពេញ ចាប់ពី​ថ្ងៃ ២១-២២ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ដោយ​បញ្ចប់​ទៅ​យ៉ាង​ឱឡារិក និង​ស្នាមញញឹមបំព្រងនៃ​គ្រួសារ​ទាំង​សងខាង។

តាមដានជាមួយយើង៖ Million Times

មង្គលការ​ដ៏​ធំ​នា​ចុង​ឆ្នាំ ២០២៥ នៃ​ត្រកូល​អ្នក​ជំនួញ​លំដាប់​កំពូលនេះ បាន​ប្រមូលផ្ដុំ​ទៅ​ដោយ​ភ្ញៀវ​កិត្តិយស​ពិសេស​ៗ​មាន​ទាំង​អ្នក​មុខ​អ្នកការ និង​មន្ត្រី​រាជការ​ផង​ដែរ។ ទិដ្ឋភាព​ដែល​កម្រ​ឃើញ ដោយ​រោងការ​រៀបចំ​ពី​ផ្កា​ស្រស់​ពណ៌​ស្វាយ​ចាស់ និង​ពណ៌​ស្វាយ​ខ្ចី ព្រម​ទាំង​រចនា​បន្ថែម​ដោយ​ក្បូរក្បាច់​ខ្មែរ​ពណ៌​មាស រំលេច​យ៉ាង​សោភណភាព​ស្រស់​ឆើតឆាយ។

កូន​ក្រមុំ អ៉ឹង ប៉ង៉ីង ត្រូវជាកូនស្រី អ្នកឧកញ៉ា អ៊ឹង សែ និង​អ្នកឧកញ៉ា តាំង វួចឡាយ ជា​គូ​នឹង​កូន​ដ៏​ស្រស់​សោភា ជា​គូ​នឹង​កូន​កំលោះ​រូប​សង្ហា​នាម គឹម សុវណ្ណរតនៈ។ គូ​ស្វាមី​ភរិយា​ថ្មីថ្មោង សម​គ្នា​ទាំង​ព្រម មាន​ទាំង​លក្ខណៈ​សម្បត្តិ គុណ​សម្បត្តិ និង​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ដូច​គ្នា​តែម្ដង។

សិរី​អាពាហ៍ពិពាហ៍​ដ៏​គគ្រឹកគគ្រេង​របស់​កូនស្រី អ្នកឧកញ៉ា អ៊ឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ បាន​សម្រិតសម្រាំង​រៀបចំ​កាយា​អស្ចារ្យ ស័ក្ដិសម​ជា​កូន​សេដ្ឋី​ពិត​ៗ។ ចំណែក​ភ្ញៀវពន្លឺ​ទៀតសោត បាន​គ្រង​ឈុត​ប្រពៃណី​អម​ដោយ​កាបូប និង​គ្រឿង​អលង្ការ​មាន​តម្លៃ សម្រាប់​ស្រី​ៗ។ ចំណែក​ឈុត​បុរស​វិញ បាន​ប្រើប្រាស់​ខោអាវ​ធំ​យ៉ាង​ប្រណីត​ៗ មាន​ពាក់​នាឡិកា​ដៃ​ទំនើប​ទាន់​សម័យ។

គួរ​បញ្ជាក់​ថា កូន​ក្រមុំ អ៉ឹង ប៉ង៉ីង និង​កូន គឹម សុវណ្ណរតនៈ បាន​ភ្ជាប់​ពាក្យ​យ៉ាង​អធឹកអធម​កាលពី​ ថ្ងៃ​១៣ ខែ​កក្កដា ឆ្នាំ ២០២៥ កន្លង​ទៅ និង​មាន​ការ​ចូលរួម​ពី​សំណាក់​ឥស្សរជន​ជាន់​ខ្ពស់ ព្រម​ទាំង​អ្នក​ជំនួញ​ធំ​ៗ​ក្នុង​ស្រុក​ដូច​ថ្ងៃ​មង្គលការ​នេះ​ដែរ៕

អត្ថបទ៖ឆដា, រូបភាព៖ The ring wedding cambodia