អ្នកជំនួញអនឡាញវ័យក្មេង ផន សុផារី ជិតឡើងផ្ទះលម្ហែដ៏ប្រណិតនៅសៀមរាប

អ្នកជំនួញផ្នែក​អនឡាញ ផន សុផារី កាន់តែ​មាន​​ជីវភាព​ឡើង​ស្រឺតៗ និង​រស់នៅ​ដោយ​ភាព​ហ៊ឺហា​ ដោយសារ​មុខ​របរ​ដ៏​កាក់កប​មួយ​នោះ។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​ម្ចាស់​ផលិតផល​គ្រឿង​ថែរក្សា​សម្រស់ ផន សុផារី ទើប​បាន​ទិញ​ឡាន​ Pick Up ខ្លាញ់គោ​ជូន​ទៅ​ដល់​ឪពុក​ម្ដាយ​ក្មេក​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ​អគ្គនាយក​ក្រុមហ៊ុន​ សិប្បកម្ម​ ឃីនរី ទើប​សាងសង់​រួច​នូវ​ផ្ទះ​លម្ហែ​នៅ​ខេត្ត​សៀមរាប​ថែម​ទៀត​ផង ហើយ​ក៏​កំពុង​ត្រៀម​រៀបចំ​កម្មវិធី​ឡើង​ផ្ទះ​នៅ​ទីនោះ​ទៀត។

សេដ្ឋិនី​វ័យ​ក្មេង​ដែល​កំពុង​កាក់កប​ក្នុង​វិស័យ​អនឡាញ ផន សុផារី មាន​គ្រប់​សព្វបែបយ៉ាង​មិន​ថា​វីឡា​ទាំង​នៅ​ភ្នំពេញ និង​បណ្ដា​ខេត្ត ឡាន​ទំនើប សម្ភារៈ​ទំនើប​ៗ ព្រម​ទាំង​គ្រឿង​ពេជ្រ។

ម្ចាស់​ស្ក្រាប់​ពន្លៃ​ខ្មែរ បាន​ទៅ​រៀបចំ​តុបតែង​ផ្ទះ​លម្ហែ​នៅ​សៀមរាប​ហើយ ដោយ​នាង និង​គ្រួសារ​លែង​ស្នាក់នៅ​សណ្ឋាគារ​ទៀត​ហើយ ពេល​ទៅ​លេង​ខេត្ត​សៀមរាប។ សេដ្ឋិនី​វ័យ ៣១ ឆ្នាំ​រូប​នេះ ក៏​ទើប​តែ​រៀបចំ​ខួប​អាពាហ៍ពិពាហ៍ ១១ ឆ្នាំ​យ៉ាង​មាន​សុភមង្គល។

រយៈពេល ១១ ឆ្នាំ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​អ្នកនាង ផន សុផារី និង​ស្វាមី សុង សុវណ្ណារ៉ា ទទួល​បាន​សមិទ្ធផល​ជាច្រើន​ក្នុង​ចំណោម​នោះ​មាន​រថយន្ត Brubas, lamborghini ព្រម​ទាំង​ឡាន​ជាច្រើន​ទៀត។ មិន​ត្រឹម​ផ្ទះ​ឡើយ សុផារី ក៏​មាន​សហគ្រាស​ដោយ​ខ្លួន៕

អត្ថបទ៖ ឆដា, រូបភាព៖ Phorn Sophary និង Song Sovannara