អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក លី សុខឆេង ជាកូនស្រីបណ្ដូលចិត្តរបស់លោកអ្នកឧកញ៉ា ភាព ហៀក និងជាថ្នាក់ដឹកនាំវ័យក្មេងជាស្ត្រីនៃ ជីប ម៉ុង គ្រុប។ អគ្គនាយិកា លី សុខឆេង ជាសហគ្រិនស្រ្តីដែលទទួលបានជោគជ័យ ហើយក៏ជាស្ត្រីមានភាពស៊ីវិល័យក្នុងការរៀបចំតុបតែងខ្លួនតាមបែបអ្នកជំនួញ។

ដោយសារលោកស្រី លី សុខឆេង ជាថ្នាក់ដឹកនាំកំពូលនៃ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក ដូច្នេះហើយការជ្រើសរើសសម្លៀកបំពាក់របស់ខ្លួនជារបៀបsmart casual ទើបស័ក្ដិសមនឹងឋានៈ និងតួនាទីខ្ពស់ក្នុងអាណាចក្រ ជីប ម៉ុង។
កាលកាលពីថ្ងៃចុះ MoU ជាមួយដៃគូអាជីវកម្មថ្មី ៣ របស់ផ្សារទេសចរណ៍ «ភូមិខ្មែរ អ្នកធ្វើ» នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល លោកស្រី បានជ្រើសរើសសម្លៀកបំពាក់យ៉ាងសមសួន ថ្លៃថ្នូរ និងមើលទៅមានអំណាចជាអ្នកដឹកនាំ ដោយអាវក្រៅជាម៉ាកយីហោដ៏ល្បី Paul Smith របស់ប្រទេសអង់គ្លេស។

សម្រាប់តម្លៃអាវធំ Paul Smith blazer ដែលអគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក លី សុខឆេង ពាក់នាពេលនោះមានតម្លៃ ១ ១៣០ ដុល្លារ។ ហើយប្រេននោះដែរ ក៏មានហាងនៅក្នុងផ្សារទំនើប ជីប ម៉ុង ផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង រីថែល (Chip Mong Retail) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមេ ជីប ម៉ុង គ្រុប និងផ្ដោតសំខាន់លើផ្នែកផ្សារទំនើប ជីប ម៉ុង ជាច្រើនកន្លែង៕
អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong 271 Mega Mall


