អគ្គនាយករងក្រុមហ៊ុន ប៊ែលធីគ្រុប និងជាម្ចាស់បុរី លី សុវណ្ណ គឺឧកញ៉ា លី សុវណ្ណ និងភរិយាដ៏ស្រស់ស្អាតលោកស្រី ម៉ិញ សុធា ដែលជាគូមានទាំងចំណេះ រូបសម្បត្តិ និងទ្រព្យធនដូចគ្នា នាថ្ងៃសិរីជ័យមង្គលប្អូនប្រុសពៅ បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត និងសង្ហា។

សម្រាប់គូស្វាមីភរិយាគូនេះតាំងពីថ្ងៃចូលរោងរហូតដល់ថ្ងៃកម្មវិធីមង្គលជ័យរបស់ប្អូនប្រុសពៅ គឺឧកញ៉ា លី ប៊ុនឆៃ ភាគច្រើនជ្រើសរើសឈុតប្រពៃណី។ មិនតែប៉ុណ្ណោះកូនប្រុសស្រីទាំង ៤ ក៏បានជ្រើសរើសកំណាត់ហូលខ្មែរ ដ៏ប្រណិត និងរលាស់ រលោង សមសួននឹងឋានៈខ្ពង់ខ្ពស់ក្នុងសង្គម។
លោកស្រី ម៉ិញ សុធា និងស្វាមី គឺឧកញ៉ា លី សុវណ្ណ បានជ្រើសរើសសម្លៀកបំពាក់ជាគូ តាំងពីថ្ងៃ១១រហូតដល់ថ្ងៃ ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ លើកលែងតែពេលល្ងាចជាកិច្ចបញ្ចប់កម្មវិធីមង្គលជ័យប្អូនប្រុសស្រី ទើបអគ្គនាយករងក្រុមហ៊ុន ប៊ែលធីគ្រុប និងភរិយាជ្រើសរើសឈុតទំនើបវិញ។
ក្នុងនោះដែរ លោកស្រី ម៉ិញ សុធា ក៏ប្រើប្រា់កាបូបប្រេនដ៏មានតម្លៃ ឲ្យស៊ីនឹងម៉ូដសម្លៀកបំពាក់ទាំងឈុតប្រពៃណី និងឈុតសម័យ ដោយលោកស្រីកាន់ Christian Dior និងកាបូបពណ៌ ១ ទៀត៕





អត្ថបទ៖ឆដា, រូបភាព៖ LY Sovann


