ឧកញ៉ា លី ប៊ុនឆៃ ដែលគេស្គាល់យ៉ាងច្បាស់ថាជាកូនប្រុសរបស់ឧកញ៉ា លី ឆេង ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទើបរៀបចំកម្មវិធីមង្គលការយ៉ាងគគ្រឹកគគ្រេងកាលពីថ្ងៃ ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ។

ក្រោយភ្ជាប់ពាក្យតាំងពីខែកក្កដា ឆ្នាំ ២០២៥ មក ទីបំផុតថ្ងៃសិរីសួស្ដីជយមង្គល ក៏បានចូលមកដល់ ដែលកូនកំលោះ-កូនក្រមុំ បានរៀបចំ និងទទួលភ្ញៀវកិត្តិយសយ៉ាងល្អឥតទាស់កន្លែងណាឡើយ។

មង្គលការដ៏ធំនាចុងឆ្នាំ ២០២៥ នៃត្រកូលអភិជនគូនេះ មានការចូលរួមពីភ្ញៀវអ្នកមុខអ្នកការ និងអ្នកជំនួញមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសជាច្រើនរូប។ ទាំងភ្ញៀវប្រុសស្រី និងសាមីខ្លួនម្ចាស់ដើមការទាំងសងខាង បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ទាំងឈុតប្រពៃណី និងឈុតសម័យ។




បើក្រឡេកមើលកន្លែងរៀបចំកម្មវិធីបានតុបតែងដោយផ្កាស្រស់ខ្លះ និងក្បូរក្បាច់រចនាខ្មែរជាច្រើនផ្នែក ដើម្បីលម្អសាលប្រារព្ធពិធី មើលទៅស្អាត ស្រឡះភ្នែក មិនសាំញ៉ាំច្រើនឡើយ។







កូនកំលោះគឺជា លី ប៊ុនឆៃ មានតួនាទីជាអគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ ហើយក៏ជាលោកគ្រូវិន័យ នៃសាលា ប៊ែលធី អន្តរជាតិ។ ចំណែកកូនក្រមុំ លី លក្ខណា ក៏ជាគ្រួសារដែលមានមុខមាត់ក្នុងសង្គមដូចគ្នាផងដែរ៕
អត្ថបទ៖ ឆដា, រូបភាព៖ BONG JOY Events


