សម្រស់ថៅកែគ្រឿងពេជ្រ T&L Natural លាង ធារ៉ា ក្នុងវ័យ ៣៥ ឆ្នាំ ស្អាតរកកន្លែងទាស់គ្មាន

លោកស្រី លាង ធារ៉ា ម្ចាស់​ហាង​គ្រឿង​អលង្ការ T&L Natural និង​គ្រឿង Skincare តែង​ត្រូវ​បាន​មហាជន​សរសើរ​ថា​មាន​សម្រស់​ស្រស់​ស្អាត និង​ជំនួញ​ជោគជ័យ ព្រម​ទាំង​មាន​ស្វាមី​យល់​ចិត្ត។

តាមដានជាមួយយើង៖ Million Times

នៅ​ថ្ងៃ​គម្រប់​វ័យ ៣៥ ឆ្នាំ​របស់​ថៅកែ​ស្រី​លក់​គ្រឿង​ពេជ្រ និង​គជ់​ខ្យង​ដ៏​ល្បី​រូប​នេះ ទទួល​បាន​ការ​ជូនពរ​ពី​ស្វាមី​គឺ​ឧកញ៉ា ឌី ជោត យ៉ាង​ផ្អែមល្ហែម​កាត់​ព្រឹក​ទៀត​ផង។ សម្រាប់​លោកស្រី លាង ធារ៉ា មិន​ខ្វះខាត​អ្វី​ឡើយ​ដោយ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​យ៉ាង​ល្អ​ផូរផង់ និង​មាន​របស់របរ​ប្រើប្រាស់​ល្អ​ៗ​សុទ្ធ​សឹង​ជា​ប្រេន​ធំ​ៗ។

ក្រឡេក​ទៅ​មើល​រូប​សម្រស់​របស់​លោកស្រី លាង ធារ៉ា ឈាន​ដល់​វ័យ ៣៥ ឆ្នាំ​ក៏​ពិតមែន តែ CEO Theara Leang Co., Ltd រូបនេះ​គ្មាន​កន្លែង​ទាស់​ឡើយ ដោយ​មាន​សាច់​ស​ភ្លឺ រលោង រូប​តូច​ច្រឡឹង​សម​សួន​ជា​ថៅកែ​ផលិតផល​ថែរក្សា​សម្រស់។

មហាជន​តែង​លាន់​មាត់​សរសើរ CEO Theara Leang Co., Ltd ថា​ស្លៀក​ពាក់​សម​សួន គ្រប់​ទម្រង់​មិន​ថា​សម្លៀកបំពាក់​បែប​បុរាណ និង​សម័យ។ បើ​ទោះ​ជា​មាន​កូន​ប្រុស​ស្រី ៣ នាក់​ហើយ​ក៏​ដោយ ក៏​ថៅកែ​គ្រឿង​ពេជ្រ T&L Natural នៅ​តែ​ស្រឡូន​ស្អាត​មិន​ចាញ់​ពី​នៅ​លីវ​ឡើយ។

បើ​ទោះ​ជា​លោកស្រី ធារ៉ា ជា​ម្ចាស់​ហាង​គ្រឿង​អលង្ការ​ក៏​ពិតមែន តែ​ថៅកែ​រូប​នេះ មិន​បាន​តុបតែង​ខ្លួន​មួយ​គ្រឿងគ្រៅ​ស្អេកស្កះ​ឡើយ ដោយ​លោកស្រី​ជ្រើសរើស​ឈុត​តូច​ៗ​មក​លម្អ​ខ្លួន​តែ​ប៉ុណ្ណោះ។ ព្រោះ​តែ​បែបនេះ​ហើយ​ទើប​អ្នក​គាំទ្រ​តែង​លើក​ឡើង​ថា លោកស្រី លាង ធារ៉ា រៀបចំ​ខ្លួន​បែប​ណា​ក៏​នៅតែ​ស្អាត​ដែរ មិនមែន​របស់​យោង​មនុស្ស​ឡើយ ព្រោះ​ទោះ​អត់​មាន​គ្រឿង​អស់​ទាំង​នោះ​ក៏​នៅតែ​ស្អាត​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Theara Leang និង Chaut Dy