កាបូប Hermès អ្នកជំនួញអនឡាញ ស្រីណៃ មួយៗតម្លៃខ្ទង់ម៉ឺនដុល្លារ

ម្ចាស់​អាជីវកម្ម​អនឡាញ​ស្រី​សម្ដី​ក៏​ផ្អែម ផលិតផល​ក៏​មាន​គុណភាព​ល្អ ស្រីណៃ ក៏​ជា​បុគ្គល​ជោគជ័យ​ក្នុង​វិថី Skincare។ ការ​ខិតខំ​របស់​ម្ចាស់​ប្រេន MoJo វ័យ​ក្មេង​រូបនេះ​ទទួល​បាន​ផ្លែផ្កា​កាន់តេ​ខ្លាំង នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​អតិថិជន​កាន់តែ​ច្រើន កេរ្តិ៍ឈ្មោះ​ក៏​កាន់តែ​បោះ​សំឡេង​ថែម​ខ្លាំង​ថែម​ឡើង។

តាមដានជាមួយយើង៖ Million Times

ក្នុង​នាម​ជា​ម្ចាស់​ប្រន MoJo ស្រីណៃ ជា​នារី​ទាន់សម័យ ហើយ​ការ​រៀបចំ​តុបតែង​ខ្លួន​ទៀតសោត មិន​ធម្មតា​ឡើយ ពិសេស​ពេល​ចូលរួម​កម្មវិធី និង​ចេញ​ក្រៅ​ម្ដង​ៗ។ CEO ដ៏​ស្រស់ស្អាត​នេះ​មាន​រស់​និយម​ខ្ពស់​ណាស់​ចំពោះ​ប្រេន​ល្បី សម្រាប់​តុបតែង​ខ្លួន​មិន​ថា​កាបូប សម្លៀកបំពាក់ ស្បែកជើង និង​គ្រឿង​ពេជ្រ។

ស្រីណៃ និយម​ប្រើ​កាបូប​សឹងតែ​គ្រប់​ប្រេន​ធំ​ៗ​ទាំងអស់ ប៉ុន្តែ CEO MoJo brand រូបនេះ​ប្រើ​ម៉ាក Hermès ច្រើន​ខុស​ពី​ប្រេន​ដទៃ។ សម្រាប់​កាបូប Hermès នីមួយ​ៗ​សុទ្ធតែ​តម្លៃ​ខ្ពស់​កប់​ពពក និង​ប្រណីត​អស្ចារ្យ។

មក​មើល​ពី​ម៉ូដ និង​តម្លៃ​ពី​ម៉ាក Hermès របស់ CEO MoJo brand ស្រីណៃ ទាំង ៤ ខាងក្រោម​នេះ៖

១. Hermes Kelly 25 Black Epsom Sellier Ghw តម្លៃ​ប្រហែល ៣២ ៥០០ ដុល្លារ

២. Hermès Kelly Mini II 20 Black Epsom GHW តម្លៃ​ប្រមាណ ៣៦ ៥០០ ដុល្លារ

៣. Hermès Kelly 32 Alligator Vert Emerald តម្លៃ​ប្រមាណ ៩៧ ០០០ ដុល្លារ

៤. Hermès Birkin 25 Swift Alezan តម្លៃ​ប្រមាណ ៣៩ ៥០០ ដុល្លារ

អត្ថបទ៖ ឆដា, រូបភាព៖ Chamroeun Phannay