លោក តាន់ វណ្ណារិទ្ធិ ស្វាមីលោកស្រី តែ ស៊ូអេង lifestyle បុរសទាន់សម័យជាមួយនាឡិកា និងឡានទំនើប

គ្រួសារ​របស់ លោកស្រី តែ ស៊ូអេង គឺ​លោក តាន់ វណ្ណារិទ្ធិ ទោះ​មិន​សូវ​ចេះ​ឡូយ​ឆាយ​ហ៊ឺហា តែ​រស់​និយម​ក្នុង lifestyle គឺជា​នាឡិកា​ដៃ ឡាន​ទំនើប និង​ម៉ូតូប្រណិតៗ​​ល្បី​ៗ​ដែល​តម្លៃ​ចាប់ពី​រាប់ម៉ឺនដល់​សែន​ដុល្លារ​ឡើង​ទៅ។

តាមដានជាមួយយើង៖ Million Times

លោក តាន់ វណ្ណារិទ្ធិ ជា​បុរស​ស្រលាញ់​ភរិយា​ខ្លាំង​ណាស់ លោកស្រី ស៊ូអេង ចង់បាន​អ្វី​តែងតែ​បំពេញ​ចិត្ត​ជានិច្ច។ ក្នុង​នោះ​ដែរ គេ​ក៏​សង្កេត​ឃើញ​ថា​សេដ្ឋិនី​ម្ចាស់​ក្រុមហ៊ុន ធី អ អ៊ី ក៏​បំពេញ​បំណង​ស្វាមី​នូវ​សម្ភារៈ​និយម​មួយ​ប្រភេទ​ដែល​បុរស​ចូលចិត្ត​បំផុត នោះ​គឺ​នាឡិកា​ដៃ​ប្រណិត​ៗ។

ថ្មី​ៗ​នេះ​គូ​ស្វាមី​ភរិយា​ទាំង ២ ទើប​តែ​ទិញ​នាឡិកា​ដៃ​ថ្មី​បន្ថែម​ទៀត ហើយ​កន្លង​មក​ស្វាមី លោកស្រី តែ ស៊ូអេង ក៏​មាន​នាឡិកា​ទំនើប ស៊ីវិល័យ និង​អស្ចារ្យ​ជាច្រើន​គ្រឿង​រួច​មក​ហើយ ដោយ​រាប់​បញ្ចូល​ទាំង Rolex និងRichard Mille ជាដើម។

លោក តាន់ វណ្ណារិទ្ធិ ក៏​ជា​មនុស្ស​ចូលចិត្ត​ឡាន ទូក​កម្សាន្ត និង​ម៉ូតូ​ទាន់​សម័យ ហើយ​តម្លៃ​កប់​ក្ដោង​ផង​ដែរ ក្នុង​១​គ្រឿង​ៗ។ សម្រាប់​គូ​ស្វាមី​ដ៏​ល្បី​ក្នុង​ពិភព​អនឡាញ​ទាំង​គូ​នេះ បាន​ខិតខំ​ពុះពារ​ក្នុង​ជីវិត​ជា​អាជីវករ ដោយ​ប្រកាន់​ខ្ជាប់​ភាព​ស្មោះត្រង់៕

អត្ថបទ៖ ឆដា, រូបភាព៖ Vannarith Tan