សេដ្ឋិនី ម៉ៅ ចំណាន ពាក់អាវក្រៅជាង១ម៉ឺនដុល្លារ ថ្ងៃកូនប្រុសពៅញ្ចប់ការសិក្សានៅសិង្ហបុរី

លំដាប់​អភិជន​នៅ​ស្រុក​ខ្មែរ​ទៅ​ហើយ ពិតណាស់​ថា​សេដ្ឋិនី ម៉ៅ ចំណាន រៀបចំ​តុបតែង​ខ្លួន​ម្ដង​ៗ​តែងតែ​អស្ចារ្យ និង​លេចធ្លោ​ជានិច្ច។ ដូចគ្រា​ទៅ​អបអរ​កូនប្រុស​ពៅ ឈ្មោះ គិត ស៊ូឡុង បានបញ្ចប់ថ្នាក់បឋមសិក្សាហើយ នៅប្រទេសសិង្ហបុរី ភរិយា​កំពូល​អ្នក​ជំនួញ គិត ម៉េង បាន​ពាក់​អាវ​ក្រៅ​តម្លៃ​ជាង ១ ម៉ឺន​ដុល្លារ​ឯណោះ។

តាមដានជាមួយយើង៖ Million Times

សេដ្ឋិនី ម៉ៅ ចំណាន បាន​រៀបចំ​សម្លៀកបំពាក់​ពណ៌​ខ្មៅ និង​ពណ៌ទឹកប៊ិច​ក្រមៅ ដើម្បី​ស៊ី​គ្នា​ជា​គូ​ជាមួយ​ស្វាមី គឺ​សេដ្ឋី គិត ម៉េង។ ដោយ​បន្ថែម​អាវ​ក្រៅ​ម៉ាក Chanel ដែល​ស្ថិត​ក្នុង Egypt 2019 Metiers d’Art Collection និង​មាន​តម្លៃ​ដល់​ទៅ​ជាង ១ ម៉ឺន​ដុល្លារ។

អាវ​ក្រៅ​ពណ៌​ខ្មៅ​ដ៏​កម្រ Chanel ពី Egypt 2019 Metiers d’Art Collection នេះ​មាន​តម្លៃ​ខ្ពស់​កប់ពពក ក៏​ព្រោះ​តែ​គេ​ផលិត​ឡើង​តាំង​ពី​ឆ្នាំ ២០១៨ និង​ជា New York 2019 Pre-Fall ហើយ​ឌីហ្សាញ​ដោយ​លោក Karl Lagerfeld ដែល Inspire មកពី​ប្រទេស​អេហ្ស៊ីប​បុរាណ សម្រាប់​ការ​ប្រមូល​ផ្ដុំ​ដែល​គ្រប់គ្រង​យ៉ាង​ប្រណីត។

គួរ​បញ្ជាក់​ថា​អាវ​ក្រៅ Chanel ក្នុង Egypt 2019 Metiers d’Art Collection នេះ​មាន​តម្លៃ​ចន្លោះ​ពី ១ ម៉ឺន​ដុល្លារ ទៅ​ដល់ ១ ម៉ឺន ៤ ពាន់​ដុល្លារ​ឯណោះ។ សម្រាប់​សេដ្ឋិនី​ដែល​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ម៉ៅ ចំណាន តែងតែ​ទទួល​បាន​ការ​សរសើរ​ថា​​​រៀបចំ​តុបតែង​ខ្លួន​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត និង​សមសួន​នឹង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​របស់​ខ្លួន៕

អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng