បណ្ដុំកាបូបដៃ Hermès របស់លោកស្រី តែ ស៊ូអេង ថៅកែផលិតផល TRE

លោកស្រី តែ ស៊ូអេង ជា​បុគ្គល​ជោគជ័យ​វិស័យ​អនឡាញ និង​ឈរ​ជើង​យ៉ាង​រឹងមាំ​ក្នុង​ជំនួញ​មួយ​នេះ។ ពី​អ្នក​នាំ​គ្រឿង​សម្អាង​ពី​បរទេស​មក​លក់​ក្នុង​ស្រុក រហូត​វិវឌ្ឍន៍​ខ្លួន​ទទួល​ធ្វើប្រេន ពី​ចិន ជប៉ុន កូរ៉េ បច្ចុប្បន្ន​អគ្គ​នាយិកា​ក្រុមហ៊ុនTRE កំពុង​សោយសុខ​ក្នុង​ជីវិតបែប​សេដ្ឋិនី។

តាមដានជាមួយយើង៖ Million Times

ជីវិត​ឡូយឆាយ​បែប​សេដ្ឋិនី​នៅ​ពេលនេះ បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​រកស៊ី​មិន​ឈប់​របស់​ លោកស្រី តែ ស៊ូអេង និង​ស្វាមី។ ទម្រាំ​ទទួល​បាន​ផ្លែផ្កា​ដូច​រាល់ថ្ងៃ អគ្គ​នាយិកា​ក្រុមហ៊ុនTRE បាន​វិវឌ្ឍន៍​ខ្លួន និង​ធ្វើ​ការងារ​ទំនាក់ទំនង​ជាច្រើន​យ៉ាង។

ក្រឡេក​ទៅ​មើល​ជីវិត​ដ៏​ស៊ីវិល័យ​មាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ស្កឹមស្កៃ រថយន្ត​ស៊េរី​ទំនើប​ៗ​ច្រើន​គ្រឿង និង​សម្ភារៈ​និយម​ជា​ប្រេន​ល្បី​ៗ​រាប់​មិន​អស់។ ក្នុង​នោះ​មាន​កាបូប ស្បែកជើង ខោអាវ ទូរស័ព្ទ សុទ្ធតែ​ជា​របស់​កម្រ​ៗ​ទាំងអស់។

បើ​និយាយ​ពី​កាបូប​វិញ លោកស្រី តែ ស៊ូអេង មាន​រស​និយម​ខ្ពស់​ណាស់ ហើយ​ប្រើ​សុទ្ធតែ​ម៉ាក Hermès ភាគច្រើន​លើសលប់។ ខាងក្រោម​ជា​ម៉ូដ​កាបូប Hermès តម្លៃ​កប់​ក្ដោង​របស់​ថៅកែ​ស្រី នៃ​ផលិតផល TRE ដែល​មាន​មុខងារ​ផ្ដោត​លើ​ការ​ថែរក្សា​សម្រស់៖

១. Hermès Garden Party 30 bag មាន​តម្លៃ ៣ ពាន់​ដុល្លារ

២. Hermes Epsom Constance 18 Black តម្លៃ ២២ ៧៥០ ដុល្លារ

៣. Hermès Bolsa HERMES BIRKIN 25 Verde តម្លៃ​ជាង ២៥ ៤៤៨ ដុល្លារ

៤. Hermès Constance Slim Compact Dore Gold Chamkilight Goatskin Wallet Belt Bag តម្លៃ ៤ ៥០០ ដុល្លារ

៥. Hermès Mini kelly II តម្លៃ ៣០ ៩១៤ ដុល្លារ

គួរ​បញ្ជាក់​ថា ៥ ម៉ូដ​នៃ​កាបូប​ម៉ាក​យីហោ Hermès នេះ​លោកស្រី តែ ស៊ូអេង នៅ​មាន​ច្រើន​ថែម​ទៀត នេះ​គ្រាន់តែ​រាប់​ត្រួស​ៗ​តែ​ប៉ុណ្ណោះ៕


អត្ថបទ៖ ឆដា, រូបភាព៖ Te SouEng