នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរបររកស៊ីតាមរយៈអនឡាញកាន់តែរីកដុះដាលឡើងៗ រហូតធ្វើឲ្យមនុស្សជាច្រើនចាប់យកការរកស៊ីមួយនេះ មិនថាជាការបង្កើតផលិតផលឈរឈ្មោះជាម្ចាស់ប្រេនខ្លួនឯង និងទទួលបន្តឡើយ។
អ្នករកស៊ីជំនួញអនឡេញដែលជាម្ចាស់ផលិតផលថែរក្សាសម្រស់ ជាស្ត្រីកាន់តែឈានដល់ចំណុចកំពូលមួយហើយ ដោយអាចកែប្រែជីវភាព និងការរស់នៅកាន់តែអស្ចារ្យពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ននេះអ្នកជំនួញអនឡាញល្បីៗចូលចិត្តសម្ភារៈនិយមក្នុងនោះមានកាបូបស្បែកជើង សម្លៀកបំបាក់ប្រេនៗ គ្រឿងអលង្ការ និងឡានស៊េរីទំនើបជាដើម។
មិនតែប៉ុណ្ណោះអ្នកលក់អនឡាញខ្លះ ក៏ចូលចិត្តពាក់មាសស្រោចខ្លួនផងដែរ ហើយក៏ច្នៃមាសធ្វើជាកាបូបដៃយ៉ាងស្រស់ឆើតឆាយថែមទៀតផង។ ខាងក្រោមនេះជាអ្នកជំនួញអនឡាញស្រីល្បីៗ និងចូលចិត្តកាបូបមាស៖
១. ឡៃ ស៊ូយៀក ម្ចាស់ប្រេន Miss Sunflower
ស្រ្តីវ័យក្មេងជាអ្នកជំនួញធំក្នុងវិស័យអនឡាញរូបនេះ មានគ្រប់សព្វបែបយ៉ាងមិនថាលុយ ឡាន ផ្ទះវីឡាស្កឹមស្កៃ ហើយក៏មានកាបូបមាសជាច្រើនគ្រឿងផងដែរ។


២. យូរ៉ា
ម្ចាស់សិប្បកម្ម MI Yura In White ជាអ្នកជំនួញនៅខេត្តឧត្តរមានជ័យ ក៏ជាមនុស្សស្រីស្រលាញ់ឈុតមាសនេះដែរ មិនថាកាបូបឡើយ ខ្សែក ខ្សែដៃធំៗ ហើយក៏ឧស្សាហ៍ឃើញអ្នកនាងពាក់ក្នុងកម្មវិធីធំៗដែរ។


៣. ដេននី ក្វាន់
អ្នកជំនួញស្រី វិវឌ្ឍន៍ខ្លួនពីតារាសម្ដែង ដេននី ក្វាន់ ដែលមានឈ្មោះពិត ជួន កាប៉ាន់ ចូលចិត្តគ្រឿងមាសខ្លាំងបំផុត៕



អត្ថបទ៖ ឆដា, រូបភាព៖ souyiek lai, Denny Kwan និង Yura In White


