កំពូលរថយន្តស៊េរីទំនើប McLaren ដាក់តាំងមុខរោងការកូនប្រុសឧកញ៉ា លីម សុផល

កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប មង្គលការ​កូន​ប្រុស​ឧកញ៉ា លីម សុផល បាន​រៀបចំ​ឡើង​គគ្រឹកគគ្រេង ដោយ​មាន​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូប​ចូលរួម ហើយ​ក៏​មាន​ឡាន​ស៊េរី​ទំនើប​ផុត​លេខ McLaren ដាក់​តាំង​សម្ញែង​មុខ​រោង​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

កូន​កំលោះ លីម កៅជីង និង​កូន​ក្រមុំ ឡេង គឹមឆេង ជា​គូ​ដ៏​ស័ក្តិសម ដែល​មង្គលការ​ទើប​បញ្ចប់​កាលពី​ថ្ងៃ ២៥ ខែ​តុលា ឆ្នាំ ២០២៥ កន្លង​ទៅ។

McLaren 720S ឆ្នាំ 2021 តម្លៃ​ដើម​ចេញ​ពី​រោងចក្រ​ចន្លោះ ៣០ ម៉ឺន​ដុល្លារ ទៅ ៣៣ ម៉ឺន​ដុល្លារ ត្រូវ​បាន​បញ្ឈរ​ពី​មុខ​រោងការ​ដ៏​អស្ចារ្យ​នៃ​គ្រួសារ​អ្នក​ជំនួញ​រូប​នេះ។ McLaren 720S 2021 ជា​រថយន្ត​ទំនើប​ដ៏​អស្ចារ្យ​មើល​ទៅ​ដូច​យានអវកាស​ឮ

ងាក​មក​មើល​រូបភាព​នៃ​កម្មវិធី​មង្គលការ​គ្រួសារ​ជំនួញ​រូប​នេះ មាន​ការ​ចូលរួម​សុទ្ធ​សឹង​ជា​អ្នក​ជំនួញ​ធំ​ៗ​នៅ​ក្នុង​ស្រុក​ដូចគ្នា។ បើ​និយាយ​ពី​កន្លែង​រៀបចំ​វិញ ត្រូវ​បាន​តុបតែង​ដោយ​ផ្កា​ស្រស់​យ៉ាង​ប្រណីត ប្រៀប​ដូច​សួន​ដ៏​ធំ​មួយ​អ៊ីចឹង។

ឧកញ៉ា លីម សុផល បាន​រៀបចំ​កម្មវិធី​តាម​បែប​ប្រពៃណី​គ្រប់​ពិធី​ទាំងអស់ ហើយ​បញ្ចប់់​ដោយ​ពិធី​ជប់លៀង​ពេល​ល្ងាច ដោយ​កូន​កំលោះ​ក្រមុំ​គ្រង​ឈុត​សម័យ​ទំនើប​វិញ​ម្ដង៕

អត្ថបទ៖ ឆដា, រូបភាព៖ V Gallery’s