អ្នកឧកញ៉ា គួន ធីតា ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ទើបត្រូវបានជ្រើសរើសជា «អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា»។
អ្នកធុរកិច្ចដ៏មានជំនាញរូបនេះជាស្ត្រីសម័យថ្មី និងមានសម្រស់ស្រស់ស្អាត ស្រទន់ បូករួមជាមួយការចូលរួមកម្មវិធីតូចធំទាំងក្នុង ព្រមទាំងនៅក្រៅប្រទេសអ្នកឧកញ៉ា គួន ធីតា ពិតណាស់ជាបុគ្គលមានរសនិយមខ្ពស់ចំពោះ Fashion។
មិនថាចូលរួមកម្មវិធីបែបណា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានផ្លាស់ប្ដូរកាបូបម៉ាកល្បីៗតាមកម្មវិធីផ្សេងៗគ្នា ពិសេសពេលចូលរួមកម្មវិធីមង្គលការលំដាប់អភិជនដូចគ្នា។
សម្រាប់អ្នកឧកញ៉ា គួន ធីតា ចូលចិត្តប្រើកាបូបពណ៌ស៊ីនឹងសម្លៀកបំពាក់ ពេលស្លៀកឈុតប្រពៃណីខ្មែរសំពត់អាវហូលផាមួង។ មកស្គាល់ពីម៉ូដ នៃប្រេនល្បីៗ ហើយតម្លៃកាបូបនីមួយៗសុទ្ធតែខ្ពស់កប់ពពកតែម្ដង។
១. កាបូប Hermès Kelly Sellier 20 Bubblegum Ostrich Palladium Hardware តម្លៃពេញ ៦២ ៥០០ដុល្លារ


២. កាបូប Mini Lady Dior Bag Blush Cannage Lambskin តម្លៃ ៥ ៩៨២ ដុល្លារ

៣. កាបូប Hermès Black Kelly Elan bag តម្លៃ ២២ ៩៥០ ដុល្លារ


៤. កាបូប Hermes Black Box Calf Leather Egee Clutch តម្លៃ ៣ ៤១១ ដុល្លារ


៥. កាបូប Kelly 25 Sellier in Black Epsom with Silver hardware តម្លៃ ៣២ ៥០០ ដុល្លារ

អត្ថបទ៖ រូបភាព៖ Kuon Thida