មិនធម្មតាមែនថៅកែស្រី Miss Sunflower ទិញឡាន Lamborghini Urus Mansory គ្រាន់តែតម្លៃចេញពីរោងចក្រជាង ៦០ ម៉ឺនដុល្លារ

បើ​និយាយ​ពី​ឈ្មោះ​ម្ចាស់​ប្រេន Miss Sunflower លោកស្រី ឡៃ ស៊ូយៀក មហាជន​ច្បាស់​ជា​ដឹង​ពី​ជីវភាព​ដ៏​សម្បូរសប្បាយ​ដែល​ជា​ផ្លែផ្កា​បាន​មក​​ពី​ការ​ខិតខំ​រកស៊ី​នៃ​ជំនួញ skincare នោះ។

តាមដានជាមួយយើង៖ Million Times

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​ផលិតផល​ថែរក្សា​សម្រស់​របស់ Miss Sunflower កាន់តែ​ពេញ​និយម និង​លក់​ដាច់​ឡើង​ពី​មួយ​ថ្ងៃ ហើយ​ការ​ចំណេញ​ក៏​ទៅ​តាម​នោះ​ដែរ។ ដូចនេះ​ហើយ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​កាន់តែ​ហ៊ឺហា ហើយ​ក៏​ឧស្សាហ៍​ទិញ​ឡាន​ទំនើប​ៗ​ចូល​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​ផង​ដែរ។

ដោយ​កាលពី​ម្សិលមិញ​នេះ​ដែរ ថៅកែ Miss Sunflower បាន​នាំ​យក​ឡាន​ស៊េរី​ទំនើប​បំផុត Lamborghini Urus Mansory ដែល​មាន​តម្លៃ​រាប់​សែន​ដុល្លារ​ចេញ​ពី​រោងចក្រ។ ចំណែក​តម្លៃ​នាំចេញ​រហូត​មក​ដល់​កម្ពុជា​នៅ​មិន​ទាន់​ច្បាស់​ឡើយ។

Lamborghini Urus Mansory មាន​តម្លៃ​​​ដើម ៧២២ ៩៣៥ ដុល្លារ និង​​សម្រាប់​នាំ​ចេញ​ប្រមាណ ៦០៧ ២៥៩ ដុល្លារ ដែល​ជា​នាំ​ចេញ​លក់​ក្រៅ​ស្រុក ព្រោះ​ត្រូវ​ថែម​ពន្ធ​តាម​ប្រទេស​នីមួយ​ៗ​ទៀត។ បើ​តាម​ការ​ប៉ាន់ប្រមាណ​ពី​អ្នក​ជំនាញ Lamborghini Urus Mansory របស់​ថៅកែ​ប្រេន Miss មក​ដល់​ស្រុក​ខ្មែរ​អាច​មាន​តម្លៃ​ចន្លោះ​ពី១.៤ លាន ទៅ ២ លាន​ដុល្លារ។

ទោះ​ជា​យ៉ាង​ណា​លោកស្រី ឡៃ ស៊ូយៀក មិន​បាន​បង្ហើប​តម្លៃ​ឡាន​ថ្មី Lamborghini Urus Mansory នេះ​ឡើយ ដោយ​បាន​ត្រឹម​បញ្ជាក់​ថា Lamborghini Urus Mansory ថ្លៃ​ជាង​ឡាន​ចាស់ Lamborghini ពណ៌​លឿន​របស់​ខ្លួន៕

អត្ថបទ៖ ឆដា, រូបភាព៖ Lai Souyiek