បញ្ហាព្រំដែននៅមិនទាន់ត្រឡប់មកប្រក្រតីឡើយ ដូច្នេះហើយអ្នកឧកញ៉ា គឹម សុខអេង ម្ចាស់គម្រោងបុរី ខេខេ ដឹរេស៊ីដេន ៥៩៨ នៅតែបន្តចុះជួយជាសម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ។


ក្នុងនាមជាកងទ័ពជួរក្រោយ អ្នកឧកញ៉ា គឹម សុខអេង បាននាំយកអំណោយជាច្រើនប្រគល់ជូនអភិបាលខេត្តឧត្តរមានជ័យ ដើម្បីឲ្យលោក មាន ចាន់យ៉ាដា ដើម្បីផ្គត់ផ្គង់ទៅដល់កងទ័ពជួរមុខរបស់កម្ពុជា កំពុងឈរជើងការពារទឹកដី។

សកម្មភាពអ្នកឧកញ៉ា គឹម សុខអេង ទទួលបានការសាទរ ក៏ដូចជាការស្ងើចសរសើរពីសំណាក់មហាជន ក៏ដូចជាអ្នកធុរកិច្ចដូចគ្នា។ ព្រោះលោកបាននៅបន្តគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅព្រំដែន។

អ្នកឧកញ៉ា គឹម សុខអេង វិនិយោគិនល្បី តែងតែជួយដល់ជាជំនួយផ្សេងក្នុងគ្រាប្រទេសមានបញ្ហាមិនមែនទើបតែបញ្ហាសង្គ្រាមនៅព្រំដែនជាមួយថៃនៅពេលនេះឡើយ។ ម្ចាស់គម្រោងបុរី ខេខេ ដឹរេស៊ីដេន ៥៩៨ រូបនេះជាអ្នករកស៊ី និងជាមនុស្សធ្វើបុណ្យដូចគ្នា៕



អត្ថបទ៖ ឆដា, រូបភាព៖ Kim Sok Eng