អង្ករកូនខ្មែរ ល្បីក្រអូបឈ្ងុយឆ្ញាញ់ រហូតអាហារដ្ឋាន ឃុន នៅបាត់ដំបងក៏ជាប់ចិត្តដែរ

អង្ករ​ដែល​ចេញ​ពី​រោង​ម៉ាស៊ីន​កិន​ស្រូវ​កូន​ខ្មែរ របស់​ឧកញ៉ា យុត្ត បញ្ញា សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ក្នុង​ស្រុក។ ព្រោះតែ​បែប​នេះ​ហើយ​ម្ចាស់​អាហារដ្ឋាន ឃុន និង​ជា​អ្នក​បង្កើត​មាតិកា​ផង​ដែរ​នោះ ក៏​ជាវ​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​កូន​ខ្មែរ សម្រាប់​ចម្អិន​ជូន​ភ្ញៀវ​ពិសា។

តាមដានជាមួយយើង៖ Million Times

អ្នក​បង្កើត​មាតិកា​អាហារ ឃុន គីមហៃ បាន​ពណ៌នា​ពី​អង្ករ​កូន​ខ្មែរ​ថា គ្រាប់​អង្ករ​ស្រឡូន​ល្អ ក្រអូប មាន​ឱជារស​ឈ្ងុយ ឆ្ងាញ់ ទន់ ល្មួត ស័ក្ដិសម​គ្រប់​មុខ​ម្ហូប​ទាំងអស់ មិន​ថា​ជា​ប្រភេទ​សម្ល​ទឹក ឬ​សម្ល​ឆា ចៀន អាំង​ឡើយ​ជាប់​ចាប់​ជាតិ​គ្នា​ទាំងអស់។ កាន់តែ​ពិសេស អង្ករ​ចេញពី​​រោង​ម៉ាស៊ីន​កិន​ស្រូវ​កូន​ខ្មែរ ទោះ​ដាំ​ជាមួយ​ប្រភេទ​ឆ្នាំង ចង្ក្រាន​អ្វី​ក៏​មិន​ប្រែប្រួល​រសជាតិ និង​ក្លិន​ដែរ។

ក្រោម​ការ​ដឹកនាំ​​របស់​ឧកញ៉ា យុត្ត បញ្ញា អគ្គនាយក និង​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​រោង​ម៉ាស៊ីន​កិន​ស្រូវ​កូន​ខ្មែរ អង្ករ​ដែល​ចេញ​ពី​រោង​ម៉ាស៊ីន​មួយ​នេះ ទាំង​សភាព​រូបរាង និង​គុណភាព​ពិតជា​ល្អ អស្ចារ្យ គ្រប់​មជ្ឈដ្ឋាន​ទទួល​ស្គាល់​ដូច​ៗ​គ្នា។

មក​ទល់​ពេល​នេះ រោងម៉ាស៊ីនកិនស្រូវកូនខ្មែរ កំពុង​តែ​មមាញឹក​ក្នុង​ការ​ប្រមូល​ស្រូវ​ចូល​រោង​ម៉ាស៊ីន ដើម្បី​ចម្រាញ់​ចេញ​ជា​គ្រាប់​អង្ករ​ពិសេស​។ គួរ​បញ្ជាក់​ផង​ដែរ​ថា រោង​ម៉ាស៊ីនកិនស្រូវកូនខ្មែរ បាន​ជ្រើសរើស​ប្រភេទ​ស្រូវ​ខ្មែរ មាន​ប្រភព​មកពី​ខេត្ត​​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ ហើយ​មាន​ការ​មើល​ថែ​ទាំ​ដិតដល់ ព្រម​ទាំង​បច្ចេកទេស​​ស្រប​តាម​ស្តង់ដារ​ត្រឹម​ត្រូវ។

កាលពី​ពេល​ខែ​សីហា​កន្លង​ទៅ រោងម៉ាស៊ីនកិនស្រូវ​កូនខ្មែរ បាន​ចូលរួម​ចំណែក​ប្រមូល​ទិញ​ស្រូវ សែន​ក្រអូប និង​ស្រង៉ែ បាន​ប្រមាណ​ជិត ១២ ០០០ តោន ហើយ​១ ចំណែក​ធំ បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។ រោង​ម៉ាស៊ីន​កិន​ស្រូវកូនខ្មែរ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​នៅ​ខេត្ត បន្ទាយមានជ័យ និង ខេត្ត​បាត់ដំបង៕

អត្ថបទ៖ ឆដា, រូបភាព៖ Khun Kimhai និង រោង​ម៉ាស៊ីន​កិន​ស្រូវ​កូន​ខ្មែរ