លំដាប់សេដ្ឋិនីអនឡាញម្នាក់ដែរ អ្នកស្រី សាន់ សុខខេង ថៅកែចាហ៊ួយសុខភាព និងផលិតផលសុខភាពជាច្រើនមុខទៀត HSO មានភាពទាន់សម័យព្រមទាំងលេងខ្លួនបានស្អាតខ្ញង់គ្រប់ពេលចូលរួមកម្មវិធីអ្នកជំនួញ និងអ្នកសិល្បៈ។


ដូចកាលពីម្សិលមិញសេដ្ឋិនីរូបនេះ បានចូលរួមកម្មវិធីអ្នកសិល្បៈ១រូប ហើយសង្កត់ទៅមើលការរៀបចំខ្លួន ដ្បិតថាបែបធម្មតារ៉ូបខ្លីពណ៌ផ្ទៃមេឃ តែបើដឹងតម្លៃហើយច្បាស់ជាភ្លឺភ្នែកជាក់ជាមិនខាន ព្រោះរ៉ូបប្រេន Zimmermann តម្លៃមួយៗខ្ពស់កប់ពពក។
រ៉ូបប្រេន Zimmermann ដែលមានឈ្មោះថា Crush mini មានតម្លៃពេញ ១ ៩០១ ដុល្លារ។ ទោះជាការជប់លៀងបែបធម្មតាៗ តែអ្នកស្រី សាន់ សុខខេង មិនអាចស្លៀកពាក់បែបធម្មតាៗឡើយដោយមិនថាខោអាវ ស្បែកជើង កាបូបឡើយសុទ្ធតែជារបស់ថ្លៃៗ។
គួរបញ្ជាក់ថា មុនទៅកម្មវិធីថៅកែអនឡាញ រូបនេះបានឲ្យកាដូជាទូរសព្ទស៊េរីទំនើប IPHONE 17 PROMAX ចំនួន ២ គ្រឿងដែលដាក់បង្កប់នៅក្នុងនំខួបកំណើតម្ដងរួចមកហើយ៕


អត្ថបទ៖ ឆដា៖ រូបភាព៖ san sokkeng