អ្នកជំនួញអនឡាញដ៏មានប្រជាប្រិយភាព សេដ្ឋិនី ទ្រី ដាណា បានសម្រេចចិត្តកម្ទេចចោលទំនិញដែលជាស្ដុកចាស់ផលិតចេញពីរោងចក្រនៅប្រទេសថៃ ច្រើនរាប់រយកេស។




ម្ចាស់គ្រឿងសម្អាង និងជាថៅកែហាងពេជ្រផងនោះ ទ្រី ដាណា បានសម្រេចដុតចោលទំនិញនៅសល់ ព្រោះមិនចង់ឲ្យប្រជាពលរដ្ឋខ្មែរចោទក្រុមហ៊ុនខ្លួនឡើយ ដោយសុខចិត្តខាតបង់ថវិកា ក៏មិនឲ្យខាតបង់ទំនុកចិត្តដែរ។
សេដ្ឋិនីរូបនេះបន្តទៀតថា «ដុតអីវ៉ាន់ដូចដុតលុយ បើសួរថាតើខ្ញុំស្ដាយឬទេ? ស្ដាយព្រោះមិនមែនតិចទេ គឺច្រើន ប៉ុន្តែខ្ញុំត្រូវតែធ្វើពីព្រោះបើសិនជារង់ចាំឃ្លាស្តុក ត្រូវចំណាយពេលយូរ អ្វីដែលខ្ញុំខ្លាចបំផុតនេះគឺ ខ្លាចបងប្អូនមួយចំនួនចោទប្រកាន់ខ្ញុំថា ហេតុអ្វីបានជាឃ្លាស្តុកមិនចេះអស់ ទាំងដែលផលិតផលមួយចំនួនខ្ញុំមិនទាន់បានលក់ឃ្លាស្តុកផងនោះដូច្នេះ ខ្ញុំក៏សម្រេចចិត្តថាខ្ញុំមិនមានកម្លាំង គ្រប់គ្រាន់នៅក្នុងការលក់ភ្លៀងស្តុកនោះទេ ដោយសារផលិតផលច្រើនពេក សុខចិត្តខាតប៉ុន្តែមិនឲ្យចោលសៀមបានចិត្តឡើយខ្ញុំជាកូនខ្មែរ ខ្ញុំស្រឡាញ់ខ្មែរ»។



ទង្វើរបស់ថៅកែក្រុមហ៊ុនគ្រឿងសម្អាងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកលេងសង្គមទាំងមូល ព្រោះហ៊ានចោលរាប់ម៉ឺនដុល្លារ និងបានទៅរកដៃគូសហការជាមួយប្រទេសដទៃ៕
អត្ថបទ៖ ឆដា