សេដ្ឋិនី អ៊ាន សៀវម៉ី ឧបត្ថម្ភយុវជនជនជាតិចារ៉ាយដើរពី​ភ្នំពេញទៅរតនាគិរី ៤ លានរៀល

អ៊ាន សៀវម៉ី ថៅកែ​ស្រី​អាជីវកម្ម​អនឡាញ​ដ៏​ល្បី​ដែល​បាន​ប្រកាស​ចេញ​មុខ​ឧបត្ថម្ភ​ដល់​យុវជន​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ថ្មើរជើង​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​រតនគិរី ចំនួន ៤ លាន​រៀល។

តាមដានជាមួយយើង៖ Million Times

សេដ្ឋិនី​ដែល​រក​ស៊ី​ផ្នែក​គ្រឿង​សម្អាង អ៊ាន សៀវម៉ី ជា​មនុស្ស​ចិត្ត​បុណ្យ​ចូលចិត្ត​ជួយ​ដល់​អ្នក​ដទៃ ហើយ​ក្រោយ​ល្បី​ទឹកចិត្ត​ប្រពៃ​របស់​​យុវជន រម៉ាស់ គ្វេន ដែល​ធ្វើ​ដំណើរ​ថ្មើរ​ជើង ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​រតនគិរី ដើម្បី​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​ស្រុក​កំណើត​ខ្លួន។

មុន​នេះ​បន្តិច​យុវជន រម៉ាស់ គ្វេន បាន​ធ្វើ​ដំណើរ​ដោយ​ជោគជ័យ​ហើយ ដោយ​ប្រើ​រយៈ​ពេល ១២ ថ្ងៃ ក្រោម​ការ​ទទួល​ស្វាគមន៍​ពី​ប្រជាជន​ក្នុង​ខេត្ត​យ៉ាង​កក់ក្ដៅ។ គួរ​បញ្ជាក់​ថា​យុវជន រម៉ាស់ គ្វេន ដែល​មាន​ឆន្ទៈ​ធ្វើដំណើរ ដោយ​ថ្មើរជើង​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ទឹកដី​ឦសាន​នៃ​ប្រទេស ខេត្តរតនគិរី ក្នុង​ចម្ងាយ ៥៨៨ គីឡូម៉ែត្រ គោលបំណង ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ខេត្តរតនគិរី ពិសេស រមណីយដ្ឋាន​បឹង​យក្សឡោម។

យុវជន រម៉ាស់ គ្វេន ជនជាតិចារ៉ាយ បច្ចុប្បន្ន រស់នៅ​ភូមិ​តេនង៉ាល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ
ខេត្ត​រតនគិរី៕

អត្ថបទ៖ ឆដា, រូបភាព, Ean Sivmey និងអ៊ីនធឺណេត