Hongdea Guy Influencer កូរ៉េខាងត្បូងដ៏មានប្រជាប្រិយភាពបានមកដល់ប្រទេសកម្ពុជាប៉ុន្មានថ្ងៃហើយដោយបានទៅទស្សនាកន្លែងដើរលេងជាច្រើននៅក្នុងរាជធានីភ្នំពេញ។


ក្រុមហ៊ុនស្រាបៀក្រុមហ៊ុន ហនុមាន បានឲ្យកូនប្រុស ផន មុតច័ន្ទឧត្តម ហៅ Erich កូនប្រុសទី ២ និងកូនប្រសាស្រី Jade ដែលជាភរិយា ផន មុតសុក្រឆពណ្ណ ហៅ Richie ជាអ្នកនាំដើរកម្សាន្ត។ កូនប្រុសបង្កើត និងកូនប្រសាស្រីថៅកែហនុមាន បាននាំ Hongdea Guy Sean ទៅទស្សនាព្រះបរមរាជវាំង, ផ្សារធំថ្មី, ដើរលេងនៅ Walk Street និងដូចជាធ្វើកម្មវិធីសប្បុរសធម៌ផងដែរ។

ក្រុមហ៊ុនហនុមានបានអញ្ជើញ Influencer ដ៏ល្បីរបស់កូរ៉េ ដើម្បីមកជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍របស់ប្រទេសកម្ពុជា។ មកដល់កម្ពុជា Hongdea Guy ទទួលបានការស្វាគមន៍ ក៏ដូចជាភាពកក់ៀក្ដៅពីសំណាក់ប្រជាជនកម្ពុជា ហើយលោកពិតជាសប្បាយរីករាយដែលបានមកដល់កម្ពុជា ដោយ Instagram លោកបាន update វីដេអូលើ story បន្តបន្ទាប់។
គួរបញ្ជាក់ថាកន្លងមកក្រុមហ៊ុនហនុមាន បានអញ្ជើញបុគ្គលមានឥទ្ធិពលជាច្រើនលើពិភពលោកមកទស្សនាកម្ពុជាក្នុងនោះរួមមាន៖
- Ishow Speed ឆ្នាំ ២០២៤ ពេល Ishow Speed មកខ្មែរអំឡុងមកចូលរួមព្រឹត្តិការណ៍ Gumball 3000 ហើយក៏ត្រូវបាន Eric នាំដើរកម្សាន្តជាច្រើនកន្លែង។ ក្រោយចប់ Gumball 3000 YouTuber រូបនេះក៏បានមកខ្មែរម្ដងទៀត។
- JB មកខ្មែរ ២ ដង ត្រូវបានកូនប្រុសរបស់ថៅកែហនុមាន ដែលជាលំដាប់សេដ្ឋីនៅស្រុកខ្មែរ ហៅមកកាត់សក់ឲ្យ ក៏ដូចជាមកដើរលេងកម្សាន្តផងដែរ។
- Chatmo ជា livestreamer ដ៏ល្បី បានមកកម្ពុជាអំឡុងខែ ៤ ឆ្នាំនេះ ហើយលោកក៏បាន Live ផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ៕


អត្ថបទ៖ ឆដា, រូបភាព Hanuman