មកដឹងពីក្បួនទូន្មានកូនប្រុសស្រីរបស់សេដ្ឋិនី ម៉ៅ ចំណាន ធ្វើឲ្យបងប្អូនចេះស្រលាញ់គ្នា

បើ​ទោះ​ជា​មមាញឹក​ក្នុង​ជំនួញ​ជាច្រើន​ក្នុង​ដៃ​យ៉ាង​ណា ក៏​សេដ្ឋិនី ម៉ៅ ចំណាន និង​ស្វាមី​តែងតែ​មាន​ពេលវេលា​​ចែក​រំលែក​រឿង​ល្អ​ៗ​ជាមួយ​កូន​ៗ ហើយ​ពេល​ខ្លះ​ក៏​យក​មក​បង្ហាញ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ ពេល​ថ្មី​ៗ​នេះ​អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​បាន​ចែក​រំលែក​តិចនិក​មួយ​ចំនួន​អាច​ជួយ​អប់រំ និង​ប្រៀនប្រដៅ​កូន​ចៅ​ឲ្យ​ចេះ​ស្រលាញ់​គ្នា។

តាមដានជាមួយយើង៖ Million Times

កន្លង​មក​សេដ្ឋិនី ម៉ៅ ចំណាន តែង​ទទួល​បាន​សំណួរ​ថា «តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ចិញ្ចឹម​កូន​ៗ​ឲ្យ​ចេះ​ស្រលាញ់​គ្នា? ប្រធាន​សមាគម​សិល្បករ​ខ្មែរ រូប​នេះ​បាន​បង្ហោះ​សារ​រៀបរាប់​​យ៉ាង​វែង​អន្លាយ។​

ភរិយា​មហា​សេដ្ឋី គិត ម៉េង បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​ម្ដាយ​ការ​មើល​ថែ​ទាំ​គ្រួសារ​ជា​រឿង​ចាំ​បាច់​ខ្វះ​មិន​បាន ពិសេស​ការ​អប់​រំ​កូន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់ និង​ចេះ​ស្រលាញ់​គ្នា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ ពិត​ណាស់ ភាព​ជា​បង​ប្អូន​ចៀស​មិន​ផុត​ទេ​ពី​ការ​ខ្វែង​គំនិត​គ្នា ដូច្នេះ​ក្នុង​នាម​ជា​ម្ដាយ​តែង​រំឭក​កូន​ឲ្យ​ចេះ​ចែក​រំលែក អត់​ឱន និង​យក​ចិត្ត​ទុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​បី​ឈ្លោះ​ទាស់ទែង​គ្នា​ក៏​ដោយ។

អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ម៉ៅ ចំណាន តែង​អប់​រំ​កូន​ៗ​ឲ្យ​ចេះ​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ប្រៀប​បី​ដូច​ជា​មិត្តភ័ក្ដិ​ដំបូង ដៃ​គូ​ដំបូង និង​ជា​កន្លែង​ដំបូង​ដែល​ផ្ដល់​សុវត្ថិភាព ​ព្រម​ទាំង​បង្រៀន​​​ពួកគេ​និយាយ​ដោយ​បើក​ចំហ​អារម្មណ៍​របស់​ខ្លួន​ឲ្យ​គ្នា​បាន​ដឹង។

ស្ត្រី​អ្នក​ជំនួញ​ដ៏​ល្បី​ក៏​បាន​បន្ត​ប្រដៅ​កូន​ៗ​ថែម​ទៀត​ថា នាម​ជា​បង​ប្អូន​ត្រូវ​តែ​យឹត​យោង​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ពេល​ជួប​ការ​លំបាក ត្រូវ​ចេះ​ការពារ​គ្នា លើក​មុខ​មាត់​គ្នា អភ័យ​ទោស​ឲ្យ​គ្នា និង​ធ្វើ​ល្អ​ដាក់​គ្នា​ទោះ​បី​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក៏​ដោយ។

អ្វី​ដែល​ធ្វើឲ្យ​កូន​ៗ​របស់​សេដ្ឋិនី ម៉ៅ ចំណាន ឆាប់​ចាប់​បាន គឺ​លោកស្រី​ផ្ទាល់​តែង​ធ្វើ​ជា​គំរូ​ឲ្យ​កូន​ៗ​ចេះ​សុំទោស និង​សាទរ​រាល់​ពេល​ដែល​ពួកគេ​ត្រូវ​គ្នា។ ដូចនេះ​ហើយ​បាន​ជា​នៅ​លើ​បណ្ដាញ​សង្គម​របស់ អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺ​សេដ្ឋី គិត ម៉េង តែង​ឃើញ​ពី​ភាព​ស្និទ្ធស្នាល​របស់​កូន​ៗ​លោក​ទាំង ៤ រូប៕