សេដ្ឋិនី ឆាយ លក្ខិណា ម្ចាស់ហាងពេជ្រ ឡុកហ្វុក ទៅទទួលកូនស្រីបញ្ចប់ការសិក្សានៅអូស្ត្រាលី

សេដ្ឋិនី ឆាយ លក្ខិណា ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក និង​ជា​ម្ចាស់​ហាងពេជ្រ ឡុកហ្វុក គ្រឿង​អលង្ការ (LukFook Jewellery) ដ៏​ល្បី​ ថ្មី​ៗ​នេះបាន​ទៅ​ប្រទេស​អូស្ត្រាលី​ទទួល​កូន​ស្រី​បណ្ដូល​ចិត្ត បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ក្នុង​សាលា​ដ៏​ល្បីនៅក្រៅប្រទេស។

តាមដានជាមួយយើង៖ Million Times

កូនស្រី​ថៅកែ​ ឡុកហ្វុក គ្រឿងអលង្ការ ទើប​បញ្ចប់​ការ​សិក្សា​នៅ​សាលា Canberra Grammar School។ ក្នុង​ការ​ទៅ​អបអរ​កូន លោកស្រី និង​ស្វាមី ព្រម​ទាំង​កូន​ប្រុស​ច្បង សុទ្ធតែ​បាន​ចូលរួម​កម្មវិធី​ទទួល​សញ្ញាប័ត្រ​របស់​សមាជិក​គ្រួសារ។

ស្រ្តី​អ្នក​ជំនួញ​ផ្នែក​គ្រឿងអលង្ការ​វ័យ ៤៣​ឆ្នាំ​រូប​នេះ ពិតជា​ពូកែ​តុបតែង​ខ្លួន​មែន ដោយ​ជ្រើស fashion បែប​យុវវ័យ ខោ​ខោវប៊យ​​ជើង​ស្មើ តែ​អាវ​ក្រៅ​ម៉ាក CHANEL 19C ពណ៌ទឹកប៊ិច​ចាស់​ដ៏​ល្បី​ដែល​មាន​តម្លៃ ៤៤៩៩ ដុល្លារ រួម​ទាំង​ខ្សែក van cleef ដែល​ជា​ម៉ូដ​ពេញ​និយម​របស់​ក្រុម​លំដាប់​អភិជន។ នេះ​នៅ​មិន​ទាន់​រាប​បញ្ចូល​កាបូប Hermes Hermès Mini Kelly និង​វែនតា​ខ្មៅ Saint Laurent។

ក្រឡេក​ទៅ​មើល​សាលា​រៀន​ដែល​កូន​សេដ្ឋិនី ឆាយ លក្ខិណា សិក្សា​វិញ​ផ្ដល់​ការ​អប់រំ​ចាប់ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី ១២ សម្រាប់​ក្មេង​ប្រុស និង​ស្រី។សាលា​នេះ​បាន​អប់រំ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី មួយ​រូប​គឺ​លោក Gough Whitlam ហើយ​មាន​បញ្ជី​ឈ្មោះ​អតីត​សិស្ស​ល្បី​ៗ​ជាច្រើន។

ចំណែក​តម្លៃ​សិក្សា​វិញ Canberra Grammar School អាច​មាន​រហូត​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ តាម​ឆ្នាំ និង​បន្ថែម​​​​ហាត់​រៀន​ជំនាញ​ជាច្រើន​ទាំង​ទៀត​ទាំង​ផ្នែក​កីឡា និង​តន្ត្រី៕

អត្ថបទ៖ ឆដា, រូបភាព៖ Chhay Leakhena