ថ្មីៗនេះ ស្ថានប័នល្បីឈ្មោះមួយ បានប្រគល់ពានរង្វាន់ “GREAT ASEAN CSR BUSINESS AWARD 2025” សម្រាប់ “ជើងឯកអាជីវកម្ម CSR អាស៊ានឆ្នាំ 2025” ជូនអ្នកឧកញ៉ា គឹម សុខអេង ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំដ៏ឆ្នើមក្នុងវិស័យជំនួញ។


ការផ្តល់ពានរង្វាន់នេះឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយចក្ខុវិស័យខ្ពស់របស់អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់គម្រោងបុរី KK The Residence 598 ពីស្ថាប័ន Asia Prestige CEO Excellence Award នៅក្នុងការប្តេជ្ញាចិត្តដ៏ឆ្នើមរបស់អ្នកឧកញ៉ាចំពោះទំនួលខុសត្រូវសង្គម និងបន្តជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅទូទាំងតំបន់អាស៊ាន។

អ្នកឧកញ៉ា គឹម សុខអេង ត្រូវបានគេស្គាល់ថាជាម្ចាស់បុរី ខេស៊ី (Borey KC) ដែលនៅជិតផ្សារព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងជាអ្នកអភិវឌ្ឍន៍លំនៅឋានបែបទំនើបស៊ីវិល័យ KK The Residence 598 ផ្លូវជាសុផារ៉ា។ អ្នកឧកញ៉ាក៏ជាអគ្គនាយក Eng Design & Construction, ស្ថាបនិកក្លិបហាត់ប្រាណ បឹងកេងកង និងជាសហស្ថាបនិកក្រុមហ៊ុនពុះដីឡូត៍ នៅខេត្តកោះកុងផងដែរ។
អ្នកឧកញ៉ា គឹម សុខអេង ជាប្រធានសភាយុវពាណិជ្ជករកម្ពុជា សាខាងមេគង្គ JCJ Mekong និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាជិកសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា៕