កីឡាករវាយកូនបាល់ Roger Federer បានក្លាយជាកំពូលមហាសេដ្ឋីមានបំផុតមួយរូបលើពិភពលោក ដោយមានទ្រព្យសម្បត្តិប្រហែល ១,៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
តាមដានជាមួយយើង៖
Million Times


Bloomberg អះអាងថា ទ្រព្យសម្បត្តិរបស់លោក Federer គឺបានមកពីកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនលក់សម្ភារៈកីឡាជាច្រើន ក្នុងអាជីពជាអត្តពលិករយៈពេល ២៤ឆ្នាំនេះ។
កំពូលកីឡាករវាយកូនបាល់រូបនេះ បានជាប់ក្នុងបញ្ជីឈ្មោះកំពូលអត្តពលិកលើពិភពលោក ដែលមានទ្រព្យសម្បត្តិលើសពី ១ពាន់លានដុល្លារ ពោលគឺកីឡាករបាល់បោះ Michael Jordan មានទ្រព្យសម្បត្តិ ៣,៥ពាន់លានដុល្លារ និងកីឡាករវាយកូនហ្គោល Tiger Woods មានទ្រព្យសម្បត្តិ ១,៣៦ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg