ជំនួញអនឡាញកាន់តែកាប់កប់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំនួញហាយសូ ឡុង ម៉ានីន តែងតែបង្ហាញនូវសម្ភារៈនិយមរាប់ទាំងពីគ្រឿងអលង្កា និងរថយន្តសេរីទំនើបៗ ដើម្បីបំពេញបំណងប្រាថ្នារបស់ខ្លួនដែលខំប្រឹងរកស៊ីជោគជ័យជំនួញអនឡាញ។
តាមដានជាមួយយើង៖
Million Times


គូរស្នេហ៍តារាចម្រៀង ថុល សុភិទិ គឺអ្នកនាង ឡុង ម៉ានីន ម្ចាស់ប្រេនមាក់ MN បានទិញរថយន្តថ្មី ២គ្រឿងបន្ថែមទៀត សុទ្ធតែសេរីទំនើបៗ ចូលផ្ទះពាក់ឆ្នាំ២០២៥តែម្តង។ មុខជំនួញកាន់តែឡើងស្រើតឡើងៗ ឡុង ម៉ានីន តែងទិញរថយន្តទំនើបៗជិះជាហូរហែរពេលកន្លងទៅ។
រថយន្តលំដាប់អភិជន គូរស្នេហ៍ សុភិទិ ទើបទិញថ្មីៗនេះ គឺ Rolls Royce Cullinan black badge 2024 តម្លៃ ៧៧ម៉ឺនឯណោះ ចំណែកមួយគ្រឿងទៀត គឺមាក់ ឡានស្ព័រ Ferrari ដែលជាឡានលោក សុភិទិ តែងនិយមជិះផងដែរ៕




