អ្នកឧកញ៉ា ហេង បូរិន ផ្តល់កាដូរថយន្តថ្មី ២គ្រឿងដល់បុគ្គលិកឆ្នើមប្រចាំក្រុមហ៊ុន!

អ្នកឧកញ៉ា ហេង បូរិន ម្ចាស់បុរី ហេង បូរិន គ្រុប បានប្រគល់កាដូនូវរថយន្តថ្មីសន្លាង ២គ្រឿងឲ្យបុគ្គលិកឆ្នើមប្រចាំក្រុមហ៊ុនជាលើកទី ៤ ដែលខិតខំប្រឹងប្រែងបំពេញការងារបានល្អជូនក្រុមហ៊ុន។

តាមដានជាមួយយើង៖ Million Times

តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនានេះ អ្នកឧកញ៉ា ហេង បូរិន បានប្រកាសអបអរសាទរដល់បុគ្គលិកជាមួយរូបភាពច្រើនសន្លឹកលើ Facebook ផ្ទាល់ខ្លួន ដោយអ្នកឧកញ៉ាបានឲ្យដឹងថា អបអរសាទរផ្ដល់រថយន្ត២គ្រឿង​ ជូនបុគ្គលិកឆ្នេីម២នាក់​ បន្ថែម​ទៀត​ ជាលេីកទី៥​។

អ្នកឧកញ៉ាបានសរសេរថា បុគ្គលិក​មានស្នាដៃ​ មានផលិតភាពការងារខ្ពស់ឱ្យស្ថាប័​ន​ គួរត្រូវបានលេីកទឹកចិត្ត​ ព្រោះស្ថាប័នរីកចម្រេីន​ទៅបាន ក៏ដោយសារមានការចូលរួមពីបុគ្គិលខ្លាំងជាចាំបាច់​។ 

អ្នកឧកញ៉ាបញ្ជាក់ថា ការងារណាក៏ដោយ​ គ្មានលទ្ធផលល្អណា​មួយ​ បានមកដោយមិនមានការខិតខំប្រឹងប្រែងនោះទេ​។​ ពេលអ្នកយកចិត្តទុកដាក់​ ខិតខំបំពេញការងារអ្នកឱ្យបានល្អ​ នោះសមិទ្ធផលល្អអស្ចារ្យជាច្រេីន​ នឹងតម្រង់ជួររង់ចាំអ្ន​ក៕