មហាសេដ្ឋី Pavel Durov ស្ថាបនិកក្រុមហ៊ុន Telegram បានប្រកាសថា លោកនឹងបែងចែកទ្រព្យសម្បត្តិទាំងអស់ជាង ១៧ពាន់លានដុល្លារ សម្រាប់កូនៗច្រើនជាង ១០០នាក់ ដែលក្នុងនោះមានកូនបង្កើតចំនួន ៦នាក់ ខណៈកូនៗផ្សេងទៀត គឺកើតបានរយៈការបរិច្ចាគមេជីវិត។


លោក Durov បានប្រាប់ទៅកាន់កាសែតបារាំង Le Point ថា ទ្រព្យសម្បត្តិទាំងអស់របស់លោក នឹងត្រូវបែងចែកជាចំណែកស្មើៗគ្នា សម្រាប់កូនៗជាង ១០០នាក់ ដែលនឹងធ្វើឲ្យពួកគេក្លាយជាសេដ្ឋីសឹងគ្រប់គ្នា ប៉ុន្តែមានលក្ខខណ្ឌមួយចំនួន មុននឹងទទួលបានមរតកពីលោក។
មហាសេដ្ឋីវ័យ ៤០ឆ្នាំ តែនៅជះរាងសង្ហារបាននិយាយថា បណ្ដាំមរតករបស់លោកកំណត់ថា កូនៗទាំងអស់មិនមានសិទ្ធប្រើប្រាស់ទ្រព្យសម្បត្តិរបស់លោក រយៈពេល ៣០ឆ្នាំ ដោយសារលោកចង់ឲ្យពួកគេរៀនរស់ដោយខ្លួនឯងជាមុនសិន និងមិនចង់ឲ្យពួកគេរស់នៅអាងកេរ្តិ៍មរតក។
គួររំលឹកបន្តិចថា លោក Durov បច្ចុប្បន្នមានកូនបង្កើតក្នុងបញ្ជីគ្រួសារចំនួន ៦នាក់ ពីដៃគូចំនួន ៣រូប ប៉ុន្តែលោកអះអាងថា គឺជាឪពុករបស់ក្មេងៗច្រើនជាង ១០០នាក់នៅ ១២ប្រទេសផ្សេងៗគ្នា ដោយសារការបរិច្ចាគមេជីវិតជាប្រចាំ រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ៕
អត្ថបទ៖ Luffy រូបភាព៖ NewsLooks