អតីតភរិយាស្ថាបនិក Amazon បរិច្ចាគទ្រព្យសម្បត្តិ ១៩ពាន់លានដុល្លារ តាំងពីលែងលះស្វាមី

ចាប់តាំងពីប្រកាសចែកផ្លូវជាមួយស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos កាលពីឆ្នាំ២០១៩ លោកស្រី MacKenzie Scott តែងតែធ្វើកម្មវិធីសប្បុរសធម៌ជារឿយៗ សម្រាប់រយៈពេលជិត ៦ឆ្នាំមកនេះ។

តាមដានជាមួយយើង៖ Million Times

មជ្ឈមណ្ឌលសម្រាប់កម្មវិធីសប្បុរសធម៌ប្រកបដោយប្រសិទ្ធភាព (CEP) បានអះអាងថា រយៈពេលជិត ៦ឆ្នាំនេះ លោកស្រី Scott បានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ១៩,២៥ពាន់លានដុល្លារ ទៅកាន់អង្គការមិនរកប្រាក់ចំណេញច្រើនជាង ២ ៤៥០កន្លែង។

CEP បានបញ្ជាក់ទៀតថា ការបរិច្ចាគទ្រព្យសម្បត្តិរបស់លោកស្រី Scott គឺមានចំនួនច្រើនជាងមហាសេដ្ឋីផ្សេងៗ ពោលរាល់ការបរិច្ចាគម្ដងៗ គឺចន្លោះពី ៣០០ ០០០ ទៅ ៨០លានដុល្លារឯណោះ។

បើទោះជាបរិច្ចាគទ្រព្យសម្បត្តិអស់ជិត ២០ពាន់លានដុល្លារក្ដី ប៉ុន្តែអតីតភរិយាស្ថាបនិក Amazon នៅតែជាប់ឈ្មោះជាកំពូលមហាសេដ្ឋីស្រីមួយរូបលើពិភពលោក ដោយមានទ្រព្យសម្បត្តិសេសសល់ប្រហែល ២៩ពាន់លានដុល្លារទៀត។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes៕

អត្ថបទ៖ Luffy រូបភាព៖ Forbes