អនាគតកូនប្រសារអភិបាលខេត្តកំពត តែងតាំងជាឯកអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េ

លោក ឃួន ផុនរតនៈ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជំនួសលោកស្រី ជ្រឹង បុទុមរង្សី ដែលផុតអាណត្តិត្រូវចូលមកប្រទេសវិញ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហត្តលេខា ដោយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តសីហមុនី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ 

តាមដានជាមួយយើង៖ Million Times

ព្រះរាជក្រឹត្យព្រះមហាក្សត្រ ត្រាស់បង្គាប់យ៉ាងដូច្នេះថា តែងតាំង ឯកឧត្ដម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ ចំណែក​ លោកស្រី ជ្រឹង បុទុមរង្សី ដែលបញ្ចប់អាណត្តិ ត្រូវបានបង្គាប់ឱ្យចូលប្រទេសវិញ។

លោក ឃួន ផុនរតនៈ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកជាអនាគតកូនប្រសារលោក ម៉ៅ ធនិន អភិបាលខេត្តកំពត។

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ឃួន ផុនរតនៈ បានភ្ជាប់ជាមួយកូនស្រីអភិបាលខេត្តកំពត មានឈ្មោះថា ម៉ៅ នរនាថ ធ្វើឡើងក្រោមមេបាចាស់ទុំត្រកូលរាមច្បង ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងឱឡារិកតាមប្រពណៃជាតិខ្មែរ៕

អត្ថបទ៖ លីហ្សា រូបភាព៖ The Ring Wedding Cambodai