លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទៅអបអរសាទរកូនស្រីថ្នាក់ទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ពីសាលាអន្តរជាតិ Paragon កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។


កូនស្រីបណ្តូលចិត្តរបស់លោក ហេង សួរ ទើបរៀនចប់ថ្នាក់ទី១២ ថ្មីៗនេះមានឈ្មោះថា ហេង វឌ្ឍនា ដោយនៅក្នុងថ្ងៃទទួលសញ្ញាបត្របង្ហាញក្តីសប្បាយរីករាយកក់ក្តៅណាស់ បានឃើញវត្តមានលោកឱពុក និងម៉ែទៅអបអរសាទរផ្ទាល់កន្លែងប្រារព្ធកម្មវិធីតែម្តង។
នៅលើបណ្តាញសង្គម Facebook លោក ហេង សួរ បានបង្ហោះរូបភាពរបស់លោក និងភរិយាទៅអបអរសាទរកូនស្រី ដែលទទួលបានសញ្ញាបត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ នៃសាលាអន្តរជាតិ Paragon ។
លោកបានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ជូនពរកូន ទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិកម្ពុជា នាពេលខាងមុខ និងជោគជ័យក្នុងការទទួលបានអាហារូបករណ៍នៅសកលវិទ្យាល័យណាមួយ ដែលកូនប៉ង»។






អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកលោក ហេង សួរ