ថ្ងៃភ្ជាប់ពាក្យកូនស្រីថៅកែថោន មានទាំងឈុតបុរាណ និងសម័យសុទ្ធជាម៉ាកល្បីៗ

ថ្ងៃ​សិរី​មង្គល​ពិធី​ភ្ជាប់​ពាក្យ​ផលិតផល​ថោន កញ្ញា វ៉ា ដាណា និង​កូន​កំលោះ​អ្នក​ឧកញ៉ា ឡេង ហួរ ឈ្មោះ ឡេង ស្រ៊ួយហាក់ មិន​ត្រឹម​តែង​តុបតែង​ខ្លួន​ក្នុង​ឈុត​បុរាណ​ឡើយ ក៏​មាន​ឈុត​សម័យ​ដែរ។

តាមដានជាមួយយើង៖ Million Times

សម្រាប់​គ្រឿង​អលង្ការ​ក្នុង​ការ​តុបតែង​កាយា​ក្នុង​ឈុត​បុរាណ គឺ​មាន​ទាំង​របស់​អ្នក​សម្អាង និង​គ្រឿង​ពេជ្រ​ផ្ទាល់។ ដោយ​គ្រឿង​ពេជ្រ​ភ្លឺ​ចិញ្ចាច ហើយ​មើល​ទៅ​សមស័ក្ដិ​ជាមួយ​កូន​ក្រមុំ ហើយ​កូន​កំលោះ​វិញ​ក៏​មាន​នាឡិកា​តម្លៃ​ថ្លៃ​ផង​ដែរ។

ចំណែក​ស្បែកជើង​ប្រណីត​របស់​កូន​ស្រី​ម្ចាស់​ផលិតកម្ម​ថោន​វិញ​ម៉ាក Dolce & Gabbana ដែល​មាន​ជាង ១ ពាន់​ដុល្លារ។ សម្រាប់​សម្លៀកបំពាក់​មាន​ទាំង​សំពត់​អាវ​ហូល និង​រ៉ូប​ពណ៌​ផ្ទៃមេឃ​សំយេះ​ស្មា​ដ៏​ប្រណីត។

គួរ​បញ្ជាក់ដែរថា ថ្ងៃ ២៥ ខែ ៥ ឆ្នាំ ២០២៥ ជា​ថ្ងៃ​សិរី​មង្គល​របស់​គ្រួសារ​សេដ្ឋី ២ ដែល​បាន​ភ្ជាប់​សាច់​ភ្ជាប់​ឈាម និង​ភ្ជាប់​សម្ដី​នឹង​គ្នា គឺកូន​ប្រុស​អ្នក​ឧកញ៉ា ឡេង ហួរ ​ចូល​ស្ដី​ដណ្ដឹង​កូន​ក្រមុំ​ថៅកែ​ផលិតកម្ម​ថោន លោក វ៉ា សុធា៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ​One Memory