ភរិយារបស់ឧកញ៉ា លាង ហួង អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន ជាស្រ្តីអភិជនជាន់ខ្ពស់ ដែលជាទីគំរូនៃនារីដទៃ។ លោកស្រីត្រូវបានគេសង្កេតឃើញថា ជាមនុស្សមានឫកពាថ្លៃថ្នូរ និងរៀបចំខ្លួនសមសួនគ្រប់កាលៈទេសៈ។


លោកស្រីជាមនុស្សក៏ជាមនុស្សស្រលាញ់ចូលចិត្តរបស់ប្រេនៗដែរ ជាក់ស្ដែងនាថ្ងៃកូនស្រីច្បង Nicole បញ្ចប់ការសិក្សា បានតែងខ្លួនស្រស់ស្អាត សាមញ្ញៗ តែមើលទៅសុទ្ធតែរបស់ប្រេនពីចុងសក់ដល់ចុងជើង។
សម្រាប់កាបូបពណ៌ទឹកសណ្ដែកជាម៉ាកល្បីបំផុតក្នុងលោក ដែលលោកស្រីកាន់មានឈ្មោះថា Hermes Birkin Handbag Vert Criquet Swift with Gold Hardware 25 តម្លៃខ្ទង់ជិត ៣ ម៉ឺនដុល្លារ។ រីឯស្បែកជើងកែវវិញ ក៏ជាប្រេន Hermes ដែរ ដោយតម្លៃជាង ១ ពាន់ដុល្លារតែប៉ុណ្ណោះ។ ចំណែករ៉ូបជាប្រេន Dior ពណ៌ទឹកប៊ិចតម្លៃជាង ១ ពាន់ដុល្លារ និងបន្ថែមដោយគ្រឿងអលង្ការមួយចំនួន។

ចំណែកឈុតទី២ដែលថតនៅស្ទូឌីយោវិញលោកស្រីបានស្លៀកពាក់ឈុតប្រពៃណីខ្មែរពណ៌ទឹកប៊ិចដែលជាប្រភេទផាមួងមានតម្លៃ៕


អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia