សេដ្ឋី លាង ម៉េង នាំគ្រួសារទៅអបអរកូនប្រុសពៅទទួលសញ្ញាប័ត្រនៅអាមេរិក និងឆ្លៀតដើរកម្សាន្តជុំគ្នា

ៅប្រុសម្នាក់ទៀតរបស់លោកអ្នកឧកញ៉ា ភាព ហៀក បញ្ចប់ការសិក្សានៅបរទេស ដែល​នោះ​គឺ​ជា​កូន​ប្រុស​ពៅ​របស់​សេដ្ឋី លាង ម៉េង កំលោះ អ៊ឹង ប្រីយ៉ាន។

តាមដានជាមួយយើង៖ Million Times

ក្រៅពី​កញ្ញា Nicole កូនស្រី​ឧកញ៉ា លាង ហួង ដែល​ទើប​បញ្ចប់​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ចៅ​ប្រុស​លោក​អ្នកឧកញ៉ា ភាព ហៀក ម្នាក់​ទៀត​ក៏​ទើប​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Suffolk និង​ជា​សាកលវិទ្យាល័យ​ស្រាវជ្រាវ​ឯកជន​មួយ​នៅ​ទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

ក្នុង​នាម​ជា​ឪពុក​ម្ដាយ សេដ្ឋី លាង ម៉េង និង​ភរិយា​បាន​នាំ​ក្រុម​គ្រួសារ​ទាំង​មូល មាន​កូន​បង្កើត កូន​ប្រសា និង​អនាគត​កូន​ប្រសា​ទៅ​អបអរ​សាទរ​សម្រាប់​សមិទ្ធផល​ការ​សិក្សា​របស់​កូន​ប្រុស អ៊ឹង ប្រីយ៉ាន នៅ​អាមេរិក។

ឆ្លៀត​ឱកាស​នោះ​ដែរ សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក ជីប ម៉ុង បាន​នាំ​ភរិយា​និង​កូន​ៗ​ទាំង​អស់​ដើរ​លេង​លំហែ​អារម្មណ៍​នៅ​អាមេរិក ដោយ​រូបភាព​កក់ក្ដៅ​នៅ​តុ​អាហារ ចែក​រំលែក​លើ​បណ្ដាញ​សង្គម Instagram លោកស្រី គឹម ចាន់ណា៕

អត្ថបទ៖ មេរ៉ា, រូបភាព៖IG Channa Kim