ខ្ចីចាស់កាន់តែហិរ! Ronaldo ក្លាយជាអត្តពលិករកចំណូលបានច្រើនបំផុតលើលោក ជិត ៣០០លានដុល្លារក្នុងមួយឆ្នាំ

កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានក្លាយជាអត្តពលិកមានតម្លៃខ្លួនខ្ពស់បំផុតលើពិភពលោក ដោយទស្សនាវដ្ដី Forbes អះអាងថា កីឡាករវ័យ ៤០ឆ្នាំរូបនេះ ជាប់ឈ្មោះជាកីឡាករស៊ីថ្លៃខ្លួនខ្ពស់បំផុតរយៈពេល ៣ឆ្នាំជាប់ៗគ្នា។

តាមដានជាមួយយើង៖ Million Times

គេហទំព័រ Forbes បានចុះផ្សាយថា រយៈពេល ១២ខែចុងក្រោយនេះ កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់រូបនេះ រកចំណូលបានរហូតដល់ ២៧៥លានដុល្លារ ច្រើនជាងឆ្នាំទៅប្រហែល ១៥លានដុល្លារ។

ប្រាក់ចំណូលទាំងនោះ បានមកពីប្រាក់បៀវត្ស និងប្រាក់លើកទឹកចិត្តពីក្លិបបាល់ទាត់ Al Nassr ប្រហែល ២២៥លានដុល្លារ ខណៈ ៥០លានដុល្លារទៀត បានមកពីអាជីវកម្មផ្ទាល់ខ្លួន និងកិច្ចកុងត្រាជាឯកអគ្គរដ្ឋទូតផលិតផលមួយចំនួន។

គួរជម្រាបដែរថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាអត្តពលិកតែមួយរូបគត់ ដែលត្រូវបានសារព័ត៌មាន Forbes កត់ត្រាជាកំពូលកីឡាកររកប្រាក់ចំណូលបានច្រើនបំផុតលើពិភពលោក ចំនួន ៥ដង ហើយលោកក៏ជាអត្តពលិកមានបំផុតមួយរូបផងដែរ ដោយមានទ្រព្យសម្បត្តិប្រហែល ៨០០លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ Facebook