អតីតកីឡាករបាល់ទាត់ David Beckham លេចវត្តមានក្នុងបញ្ជីកំពូលអ្នកមាននៅអង់គ្លេស

លោក David Beckham និងភរិយា Victoria ត្រូវបានសារព័ត៌មាន Sunday Times ចាត់ទុកជាគ្រួសារមានឥទ្ធិពលបំផុតមួយនៅចក្រភពអង់គ្លេស ពោលគឺជាគ្រួសារមានទ្រព្យសម្បត្តិច្រើនហូរហៀរមួយប្រចាំប្រទេស។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មានអង់គ្លេសមួយនេះរាយការណ៍ថា គ្រួសារអតីតកីឡាករបាល់ទាត់រូបនេះ មានទ្រព្យសម្បត្តិសរុបប្រហែល ៥០០លានផោន ឬប្រមាណ ៦៦៨លានដុល្លារអាមេរិក។

គ្រួសារត្រកូល Beckhams បានរំកិលខ្លួនក្លាយជាកំពូលអ្នកមានបំផុតនៅអង់គ្លេសលេខរៀងទី២៧៣ ក្នុងចំណោមកំពូលអភិជនសរុប ៣៥០នាក់ ដែលត្រូវបានរៀបរៀងដោយកាសែត Sunday Times។

គួរជម្រាបបន្តិចថា អតីតកីឡាករបាល់ទាត់វ័យ ៥០ឆ្នាំរូបនេះ នៅតែអាចរកចំណូលបានច្រើនហូរហែរ ពីអាជីវកម្មផ្ទាល់ខ្លួន និងកុងត្រាសេសសល់ពីអាជីពជាកីឡាករបាល់ទាត់។ តួយ៉ាងលោកគឺជាឯកអគ្គរដ្ឋទូតម៉ាក Adidas, Hugo Boss, Haig Club, Armani និង Maserati ហើយក៏ជាសហម្ចាស់ក្លិបបាល់ទាត់អាមេរិក Inter Miami ផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ The Mirror