មហាសេដ្ឋីហុងកុងប្រមូលស្រាប្រណីតៗជាង ២០០ដប ដាក់លក់ក្នុងតម្លៃជិត ៦លានដុល្លារ

ធុរជនហុងកុងដ៏មានមុខមាត់ លោក Joseph Lau បានកំពុងរៀបចំកម្មវិធីដេញថ្លៃស្រាប្រណីតៗ ដែលលោកខំសន្សំទុកអស់រយៈពេលជាច្រើនឆ្នាំ ហើយទើបសម្រេចចិត្តដាក់លក់ស្រាទាំងនោះ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយថា លោក Lau បានប្រមូលស្រាថ្លៃៗច្រើនជាង ២០០ដប ដែលសុទ្ធតែប្រ៊េនកំពូលៗដូចជា Henri Jayer, Petrus Vintage និង Domain de la Romanee-Conti ជាដើម សុរបតម្លៃប្រហែល ៣៥លានដុល្លារហុងកុង ឬប្រមាណ ៥,៨លានដុល្លារអាមេរិក។

កម្មវិធីដេញថ្លៃស្រារបស់មហាសេដ្ឋីហុងកុងរូបនេះ គ្រោងរៀបចំធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខ បន្ទាប់ពីទទួលជោគជ័យក្នុងការដេញថ្លៃស្រាចំនួន ២លើកមុន ដោយសរុបទឹកប្រាក់បានប្រហែល ១៦លានដុល្លារអាមេរិក។

គួរជម្រាបដែរថា លោក Joseph Lau គឺជាធុរជនមានមុខមាត់ក្នុងសង្គមហុងកុង ដោយមានទ្រព្យសម្បត្តិប្រហែល ៥ពាន់លានដុល្លារ ហើយលោកគឺជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Chinese Estates Holdings Ltd និងជាអ្នកចូលចិត្តសន្សំវត្ថុមានតម្លៃជាច្រើន ហើយប្រមូលលក់វិញនាពេលក្រោយ៕

អត្ថបទ៖ Luffy រូបភាព៖ Forbes