មេធំ Facebook ប្រាប់មហាសេដ្ឋី Bill Gates ថា មានគម្រោងបរិច្ចាគទ្រព្យសម្បត្តិរហូតដល់ ៩០%

ថ្មីៗនេះ មហាសេដ្ឋី Bill Gates បានប្រាប់គេហទំព័រ Fortune ថា ស្ថាបនិកក្រុមហ៊ុន Meta Platforms មហាសេដ្ឋី Mark Zuckerberg បានប្រាប់លោកអំពីផែនការសប្បុរសធម៌ ដោយគ្រោងបរិច្ចាគទ្រព្យសម្បត្តិរហូតដល់ ៩០% ឯណោះ។

តាមដានជាមួយយើង៖ Million Times

អតីត CEO ក្រុមហ៊ុន Microsoft បានអះអាងថា មេធំ Facebook បានប្រាប់អំពីផែនការមួយនេះ ក្រោយដឹងពីឆន្ទៈរបស់លោកក្នុងការជួយដល់កុមារក្រីក្រ និងលុបបំបាត់ភាពអត់ឃ្លានជាសកល ដោយប្រកាសពីគម្រោងបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ១០០ពាន់លានដុល្លារ ក្នុងរយៈពេល ២០ឆ្នាំខាងមុខ។

លោក Gates បានសរសើរពីទឹកចិត្តដ៏ប្រពៃរបស់មហាសេដ្ឋី Facebook ពីឆន្ទៈធ្វើអំពើសប្បុរសធម៌ តាមរយៈមូលនិធិគំនិតផ្ដួចផ្ដើម Chan Zuckerberg Initiative (CZI) ដែលផ្ដោតសំខាន់លើវិស័យអប់រំ វិទ្យាសាស្ត្រ និងភាពយុត្តិធម៌ ជាពិសេសគឺលើកកម្ពស់ស្ត្រី ឲ្យមានឱកាសកាន់តែច្រើន នៅក្នុងវិស័យការងារផ្នែកបច្ចេកវិទ្យា។

គួរជម្រាបដែរថា ប៉ុន្មានឆ្នាំមកនេះ មហាសេដ្ឋី Mark Zuckerberg តែងតែធ្វើសកម្មភាពសប្បុរសធម៌មិនលស់ពេល តាមរយៈមូលនិធិ CZI ដែលក្នុងមួយឆ្នាំៗចំណាយប្រាក់ខ្ទង់រាប់សិបលានដុល្លារ ដើម្បីជួយពង្រឹងវិស័យអប់រំ ផ្ដល់លទ្ធភាពដល់កុមារក្រីក្រទូទាំងសកលលោក អាចមានឱកាសទទួលបានចំណេះដឹងគ្រប់គ្រាន់ដូចក្មេងដទៃទៀត៕

អត្ថបទ៖ Luffy រូបភាព៖ Facebook