លោក អ៊ឹង ស៊ីវឈន់ អនាគត​ញាតិវង្ស មានឱកាសក្រាបថ្វាយគាល់ ព្រះមហាក្សត្រខ្មែរ

អនាគត​ព្រះ​ស្វាមី​​​​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា គឺ​ CEO វ័យក្មេង អ៊ឹង ស៊ីវឈន់ ដែល​ជា​កូន​ប្រុស​ទី​៣ សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ មាន​ឱកាស​ចូល​ក្រាប​បង្គំ​គាល់​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម។

តាមដានជាមួយយើង៖ Million Times

ក្រោយ​រៀបចំ​សិរី​មង្គល​ព្រះ​ពិធី​ចែចូវ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា រួច​មក អគ្គនាយក ក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក បាន កាន់តែ​ស្និទ្ធស្នាល និង​បាន​ចូលរួម​ពិធី​ផ្លូវការ​របស់​រាជវង្សានុវង្ស​។

កន្លង​ទៅ​ថ្មី​ៗ​​ឱកាស​បង្ហាញ​វត្តមាន​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះមហាក្សត្រខ្មែរ គម្រប់ ៧២ ព្រះវស្សា យាង​ចូល ៧៣ ព្រះវស្សា កូន​ប្រុស​សហ​ស្ថាបនិក​ក្រុមហ៊ុន អាយអិនជី ហូលឌីង រូប​នេះ ទៅ​លក្ខណៈ​ជា​គូ​នឹង​គូ​ដណ្ដឹង គឺ​បុត្រី​សម្ដេច​ក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ព្រម​ទាំង​ព្រះរៀម​ៗ​នៃព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា និង​ញាតិវង្សានុវង្ស​ជាច្រើន​ព្រះអង្គ​ទៀត។

គួរ​បញ្ជាក់​នោះ​មិនមែន​ជា​លើក​ដំបូង​ឡើយ​ដែល​​សេដ្ឋី​វ័យ​ក្មេង អ៊ឹង ស៊ីវឈន់ បាន​ជួប​នឹង​អង្គ​រាជវង្ស កាល​ទើប​ចប់​កម្មវិធី proposal ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក៏​បាន​នាំ​អនាគត​ព្រះ​ស្វាមី​ទៅ​ចិន និង​បាន​ក្រាប​បង្គំ​គាល់​សម្ដេច​ហ្លួង​យាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នា​ព្រះរាជ​ដំណាក់​ទីក្រុង​ប៉េកាំង កាលពី​អំឡុង​ខែ​មីនា ឆ្នាំ ២០២៥ កន្លង​ទៅ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Seav Chhuon Ing