អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន នាំយកថវិកា ២ ៥០០ ដុល្លារ ជូនលោកជំទាវ ពេជ ចន្ទមុន្នី ឱកាសខួប១៦២ កាកបាទក្រហមពិភពលោក

ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន នៅ​ព្រឹក​នេះ បាន​នាំ​យក ថវិកា​​ថវិកា ២ ៥០០ ដុល្លារ បរិច្ចាគ​ដល់​កាក​បាទ​ក្រហម​កម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវា​ពិភពលោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភាឆ្នាំ ២០២៥ នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

នា​ព្រឹក​ថ្ងៃ​៨ ខែ​ឧសភា ឆ្នាំ ២០២៥ នេះ អនុ​ប្រធាន​អចិន្ត្រៃយ៍​កាកបាទ​ក្រហម​កម្ពុជា លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត បាន​ជួប​សំណេះសំណាល និង​ទទួល​ថវិកា​ពី​សប្បុរសជន ​ដើម្បី​អបអរ​សាទរ​ខួបលើកទី១៦២ ទិវា​ពិភពលោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ២០២៥ និង​ខួបលើកទី៧០ នៃ​កាក​បាទ​ក្រហម​កម្ពុជា ក្រោម​មូលបទ «រួមគ្នា​ស្ម័គ្រចិត្ត ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ»។

អនុ​ប្រធាន​អចិន្ត្រៃយ៍​កាកបាទ​ក្រហម​កម្ពុជា បាន​ទទួល​សប្បុរសជន​ដែល​បាន​​នាំ​យក​ថវិកា​ឧបត្ថម្ភ​ជូន​ដល់​កាកបាទក្រហម​កម្ពុជា មានទៅដល់៥០ រូប/ស្ថាប័ន ក្នុងនោះ​ក៏មានអ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន ផងដែរ។

កន្លងមកអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់​កាក​បាទ​ក្រហម​កម្ពុជា ដើម្បី​អបអរ​ពិភពលោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Dr. Sam Soknoeun