អ្នក​ឧកញ៉ា សុទ្ធី ម៉ូនីកា កាន់កាបូបដៃ Dior គង់ខ្យង តម្លៃចាប់ពី ៧ ពាន់ដុល្លារឡើងទៅ

អ្នកឧកញ៉ា លឹម រស់ និង​ភរិយា​ គឺ​អ្នក​ឧកញ៉ា សុទ្ធី ម៉ូនីកា ​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នា​ថ្ងៃ​សិរី​មង្គល​ព្រះ​ពិធី​ចែចូវ​​​​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជាមួយ​កំលោះ​សង្ហា អ៊ឹង ស៊ីវឈន់ ​កាលពីពេលកន្លងទៅផង​ដែរ។

តាមដានជាមួយយើង៖ Million Times

ភរិយា​អ្នក​ឧកញ៉ា លឹម ប៊ុនសួរ បាន​គ្រង​ឈុត​ផាមួង​ពណ៌​ត្រួយ​ចេក និង​អាវ​ប៉ាក់​ដែល​មាន​ឌិន​អង្កាំ​តូច​ៗ​ពណ៌​ស​ជាច្រើនស្អេកស្កះ។ ដើម្បី​ឲ្យ​ស៊ី​គ្នា​ជាមួយ​ឈុត​ផាមួង និង​អាវ​ប៉ាក់​ឌិន​អង្កាំ​ស ​​អ្នក​ឧកញ៉ា សុទ្ធី ម៉ូនីកា បាន​ជ្រើស​យក​កាបូប​ដៃ Dior ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង និងជាម៉ូដអស់ពី​ក្នុង​ស្ដុក​ទៀតផង។

ប្រភេទ​កាបូប​របស់ Dior ដែល​មាន​គង់​ខ្យង​នោះ មាន​តម្លៃ​ចាប់ពី ៧ ពាន់​ដុល្លារ រហូត​ទៅ​ដល់​ជិត ៩ ពាន់​ឯណោះ អាស្រ័យ​លើ​ចំនួន​គ្រាប់​គជ់​ខ្យង។ ចំណែក​គ្រឿង​អលង្ការ​វិញ អ្នក​ឧកញ៉ា សុទ្ធី ម៉ូនីកា ក៏​ពាក់​លម្អ​ខ្លួន​ដោយ​គ្រឿង​ច្នៃ​ឡើង​ពី​គជ់​ខ្យង​ទាំងអស់​ផង​ដែរ មិន​ថា​ក្រវិល និង​ខ្សែ​ក។

គួរ​បញ្ជាក់​ថាអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា ជា​​នាយិកាក្រុមហ៊ុន​​ផ្តល់សេវាកម្ម​អ៊ីនធើណែត​ Online។ កន្លង​មក​ភរិយាអ្នកឧកញ៉ា លឹម រស់ ក៏មាន​កាបូបនៃ​ប្រេន Dior ច្រើន​ម៉ូដ​មក​ហើយ​ដែរ៕

អត្ថបទ៖ មេរ៉ា, រូបភាព The ring wedding cambodia