កាបូបដៃម៉ាកកម្រភរិយាសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ថ្ងៃសិរីមង្គលព្រះពិធីចែចូវរបស់កូនប្រុស

ក្នុង​ថ្ងៃ​សិរីមង្គលព្រះពិធីចែចូវរបស់កូនប្រុស លោកស្រី ហេង សុខា ភរិយា​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ បាន​រៀបចំ​ខ្លួន​យ៉ាង​ប្រពៃ​ជាមួយ​ឈុត​បុរាណ​ខ្មែរ​សំពត់​អាវ​ផាមួង​ពណ៌​ក្រហម បូក​រួម​ជាមួយ​គ្រឿង​អលង្ការ​គជ់​ខ្យង និង​កង់ដៃ​ពេជ្រភ្លឺ រលោង ចាំង​ភ្នែក ពិត​ជា​សម​សួន​មែនទែន។

តាមដានជាមួយយើង៖ Million Times

ឈុត​សម្លៀកបំពាក់​ប្រពៃណី​របស់​ភរិយា​សហ​ស្ថាបនិក​ក្រុមហ៊ុន អាយអិនជី ហូលឌីង ស៊ី​គ្នា​ជាមួយ​កាបូប​មាន​តម្លៃ​ដែល​ជា​ប្រភេទ​កម្រ​លើ​លោក គឺ​ម៉ាកHermès Crocodile Kelly Cut Clutch ពណ៌​ឈាម​ជ្រូក ដែល​មាន​តម្លៃ​ប្រមាណ​ជាង ៣២ ០០០ ដុល្លារ។

លោកស្រី ហេង សុខា បាន​បង្ហាញ​ក្ដី​ស្រលាញ់​យ៉ាង​ធំធេង​ និង​រំភើប​ចំពោះ​កូន​ប្រុស​ទី៣ លោក អ៊ឹង ស៊ីវឈន់ ដែល​រក​ឃើញ​ដៃ​គូ​ជីវិត​ដ៏​ស័ក្តិសម និង​ស្មោះត្រង់​ចំពោះ​គ្នា។

បើ​និយាយ​ពី​ស្រ្តី​អភិជន​រូបនេះ ជា​អ្នក​មិន​ចូលចិត្ត​បង្ហាញ​អ្វីច្រើន​​លើ​បណ្ដាញ​សង្គម​ឡើយ តែ​គ្រប់យ៉ាង​ដែលភរិយា​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ស្លៀកពាក់ គ្រឿង​តុបតែង​ខ្លួន​សុទ្ធសឹង​ជា​ប្រេន​ធំ​ៗ និង​មាន​តម្លៃខ្ពស់ សម​ជា​អ្នក​មាន​ពិតៗ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia