ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថតរូបលក្ខណៈគ្រួសារជាមួយភរិយា និងកូនប្រុសស្រីទាំង ៣ យ៉ាងមានសុភមង្គលក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំ។


ខួបនៃការចាប់ដៃគ្នាសាងគ្រួសារ ១០ ឆ្នាំ ឧត្ដមសេនីយ៍ទោ សុខ នីត្យា និងភរិយាបានគ្រងឈុតសម្លៀកបំពាក់ រួមជាមួយកូនទាំង ៣ ផងដែរ។ រូបភាពសុភមង្គលដែលគ្រួសារ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទទួលបានការអបអរសាទរជាច្រើន។
មិនត្រឹមតែថតរូបនៅគេហដ្ឋានបែបប្រពៃណីខ្មែរឡើយ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ក៏មានរៀបចំកម្មវិធីជប់លៀងអបអរខួបស្នេហាជាមួយភរិយាយ៉ាងផ្អែមល្ហែមផងដែរ។

ភរិយាឧត្ដមសេនីយ៍ទោ សុខ នីត្យា ក៏ជាស្ត្រីល្បីឈ្មោះ និងមានរសនិយមក្នុងការតុបតែង និងរៀបចំខ្លួនបានយ៉ាងស្រស់ស្អាតជាមួយនឹងឈុតថ្លៃៗ សមនឹងឋានៈ មុខមាត់៕





អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia