ម្ចាស់ហាងគ្រឿងអលង្ការកំពុងតែល្បីលើទីផ្សារ T&L Natural គឺសេដ្ឋីនី លាង ធារ៉ា តែងតែក្លាយជាទីចាប់អារម្មណ៍ ពេលបង្ហាញខ្លួន ព្រោះតែសម្រស់ក្មេងវ័យ និងការតុបតែងខ្លួនស្រស់ស្អាត ហាយសូ ជាមួយសម្ភារៈប្រេនៗតាំងពីក្បាល ដល់ចុងជើង។


សេដ្ឋីនី លាង ធារ៉ា ថ្មីៗទើបតែបើកកាដូដ៏មានតម្លៃ កាលពីថ្ងៃសិទ្ធិនារី ដែលជាម៉ាកយីហោដ៏ល្បី ២ និងមានតម្លៃសរុបចូលគ្នាជាងខ្ទង់ម៉ឺនដុល្លារ។ ថៅកែគ្រឿងអលង្ការ និងគ្រឿងសម្អាងរូបនេះ ទទួលបានកាបូបសុទ្ធសឹងជារបស់កម្រ និងមានតម្លៃថ្លៃ ដោយកាបូប២ជា ប្រេន Dior ហើយកាបូបស្ពាយចំហៀង១ទៀតជាប្រេន LOUIS VUITTO។
ភរិយាឧកញ៉ា ឌី ជោត ជាស្រ្តីឆ្នើមទាំងផ្នែកអាជីវកម្ម និងការមើលថែទាំខ្លួន ដូចនេះទើបសេដ្ឋីរូបនេះមានកេរ្តិ៍ឈ្មោះបោះសំឡេង។ ងាកមកមើលពីម៉ូដកាបូបទាំង ៣ ដែលតម្លៃកាបូបមួយៗចាប់ពី ៣ ពាន់ដុល្លារឡើងទៅ។
១. កាបូបដៃ Dior 30 Montaigne Top Handle Pouch ជាម៉ូដថ្មីក្នុងឆ្នាំ ២០២៥ មានតម្លៃជាង ៣ ០០០ ដុល្លារ។

២. កាបូបស្ពាយ CarryAll Vibe MM នៃប្រេន LV តម្លៃ ៤ ០៤០ ដុល្លារ

៣. កាបូប Small Lady Dior My ABCDior Bag តម្លៃជាង ៣ ០០០ ដុល្លារ

អត្ថបទ៖ មេរ៉ា, រូបភាព៖ T&L Natural