លោកស្រី Melinda French Gates បាននិយាយថា លោកស្រីកំពុងរស់នៅយ៉ាងមានក្ដីសុខ ជាមួយនឹងទំនាក់ទំនងស្នេហាថ្មី បន្ទាប់ពីចែកផ្លូវគ្នាជាមួយសហស្ថាបនិកក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates កាលពី ៤ឆ្នាំមុន។


យោងតាមការផ្ដល់បទសម្ភាសន៍រវាងលោកស្រី Melinda ជាមួយសារព័ត៌មាន People បានឲ្យដឹងថា សព្វថ្ងៃលោកស្រីកំពុងទាក់ទងជាមួយបុរសម្នាក់ ប៉ុន្តែមិនបញ្ចេញអត្តសញ្ញាណរបស់គូស្នេហ៍ឡើយ ដើម្បីរក្សាឯកជនភាពរបស់ដៃគូ។
មហាសេដ្ឋីស្រីវ័យ ៦០ឆ្នាំរូបនេះបានឲ្យដឹងថា បច្ចុប្បន្នលោកស្រី និងគូស្នេហ៍កំពុងរស់នៅយ៉ាងចុះសម្រុង ហើយក៏បានពិចារណាអំពីរឿងរៀបការផងដែរ បើសិនជាអ្នកទាំង២ ត្រៀមខ្លួនរួចរាល់។

គួររំលឹកបន្តិចថា លោកស្រី Melinda និងមហាសេដ្ឋី Bill Gates បានសម្រេចចិត្តលែងលះគ្នាកាលពីខែសីហា ឆ្នាំ២០២១ បន្ទាប់ពីរួមរស់ជាប្ដីប្រពន្ធរយៈពេល ២៧ឆ្នាំ។ អ្នកទាំង២ មានកូនប្រុសស្រីចំនួន ៣រូបជាចំណងដៃ ហើយលោក Gates ធ្លាប់ទម្លាយប្រាប់សារព័ត៌មានថា ការចែកផ្លូវគ្នាជាមួយអតីតភរិយា គឺជាកំហុសឆ្គងធំបំផុតរបស់លោក ប៉ុន្តែអ្នកទាំង២ ត្រូវតែសម្រេចចិត្តបែបនេះ ដើម្បីសេចក្ដីសុខផ្លូវចិត្តរៀងៗខ្លួន៕
អត្ថបទ៖ Luffy រូបភាព៖ Forbes