ក្រុមហ៊ុនស្រាបៀលំដាប់អន្តរជាតិជាច្រើននៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សេដ្ឋីវាល់លាន និងមានជំនួញច្រើនមុខក្នុងដៃ។ ខាងក្រោមនេះជាម្ចាស់ស្រាបៀបង្កើតឡើងដោយកូនខ្មែរ មានទាំងកេរ្តិ៍ឈ្មោះល្បីល្បាញ និងដណ្ដើមបានទីផ្សារក្នុងស្រុក។
១.ស្រាបៀ គ្រុឌ
វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយ និងមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជាវិស័យទំនិញ សេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ សណ្ឋាគារ និងផលិតផលភេសជ្ជៈ។


អ្នកឧញ៉ា សំអាង វឌ្ឍនៈ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានឈ្មោះបោះសំឡេងខ្លាំងក្នុងចំណោមអគ្គនាយករបស់ក្រុមហ៊ុនស្រាបៀល្បីៗក្នុងស្រុក។ វឌ្ឍនៈ ប្រ៊ូវើរី មានផលិតផលដូចជាស្រាបៀ វឌ្ឍនៈ, គ្រុឌ និងវឌ្ឍនៈ ព្រីមៀមបៀរ រួមទាំងភេសជ្ជៈប៉ូវកម្លាំងជាច្រើនទៀត។
២. ស្រាបៀហ្គ្រីត
ក្រុមហ៊ុនឆេមពានគ្រុប ដែលមានភេសជ្ជៈប៉ូវកម្លាំងច្រើនប្រភេទ និងផលិតផលស្រាបៀហ្គ្រីតក្នុងក្រោមក្រុមហ៊ុន ស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកឧកញ៉ា សុខ សុភាព។

៣. ស្រាហនុមាន
ក្រុមហ៊ុន ហនុមាន ប៊េវើរីជីស គឺជារបស់លោកស្រី លោកស្រី ខៀវ សស៊ីលៀប ដែលជាសេដ្ឋីនីវ័យក្មេងកាន់កាប់ជំនួញមួយនេះ។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានដាក់សម្ពោធកាលពីចុងឆ្នាំ ២០២២ ដែលមាន២ ផលិតផលគឺ ស្រាបៀ ហនុមាន lager និង ហនុមាន Black។

៤. ស្រាបៀកម្ពុជា របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស
ខ្មែរ ប៊ែវើរីជីស (KHB) របស់អ្នកឧកញ៉ា លាង ម៉េង ជាក្រុមហ៊ុនផលិតស្រាបៀ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា គ្រប់គ្រងដោយវិនិយោគិនខ្មែរ ១០០%។ ខ្មែរ ប៊ែវើរីជីសមានសមត្ថភាពផលិតកម្មស្រាបៀរផលិតផលជាច្រើនដូចជា ស្រាបៀរ Barrley Black Extra Stout, ស្រាបៀ Kudo, ភេសជ្ជៈប៉ូវកម្លាំង Wurkz, Ize Cola, Ize Lemon, Ize Fruit Punch និងទឹកបរិសុទ្ធកម្ពុជា។ ខ្មែរ ប៊ែវើរីជីស ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង ដ៏ធំរបស់ប្រទេសកម្ពុជា៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Vattanak, Hanuman, Greet និង Chip Mong Group