កាលពីថ្ងៃ ២៤ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅសម្ដេច ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីខួបអាពាហ៍ពិពាហ៍ជាមួយភរិយាដ៏ស្មោះស្ម័គ្រលោកស្រី តៅ តឿន យ៉ាងអធិកអធម ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើនរូប។


កម្មវិធីបានរៀបចំឡើងព្រឹកបែបប្រពៃណី និងល្ងាចឡើងមានការទទួលទានអាហារ និងជួបជុំទទួលការជូនពរពីគ្រប់ទិសទី។ ក្នុងឱកាសពិធីខួបអាពាហ៍ពិពាហ៍គម្រប់ ៥០ ឆ្នាំ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការជួរមុខ និងអ្នកជំនួញធំៗជាច្រើនរូប។
នាឱកាសដ៏ថ្លៃថ្លា និងពោរពេញដោយអនុស្សាវរីយល្អៗទាំងបងប្អូនកូនក្មួយប្រុសស្រី បានមកជួបជុំ បង្កើតបរិយាកាសរីករាយ។ ចំណែកការតុបតែងកន្លែងកម្មវិធី បែបសាមញ្ញា និងយកពណ៌ខៀវចាស់ មើលទៅភ្លឺថ្លា និងកក់ក្ដៅ៕
















អត្ថបទ៖ មេរ៉ា, រូបភាព៖ General TEA Banh