លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងភរិយា ដែលបានរៀបមង្គលការតាំងពីខែមីនា ឆ្នាំ ២០២៤ ពេលនេះទទួលស្វាគមន៍សមាជិកថ្មី ដែលជាកូនស្រីដ៏ស្រស់ស្អាត។



អ្នកស្រី អ៊ឹង ឈីវលី ហៅ លីលី ដែលជាកូនស្រីសេដ្ឋីស្រុកខ្មែរ ឧកញ៉ា កែវ មុំ និងថៅកែហាងនំស្រួយ លីលី បានផ្ដល់កំណើតឲ្យកូនស្រីដ៏ស ថ្លោស ទ្រលុកទ្រលន់ម្នាក់ ដោយមានក្រុមគ្រួសារទាំងសងខាង ទៅចាំផ្ដល់កម្លាំងចិត្ត។
ទាំងលោក សុខ សង្វារ និងអ្នកស្រី លីលី ពិតជារំភើប និងសប្បាយរីករាយ ដែលទទួលបានកូនស្រីដ៏គួរឲ្យស្រលាញ់ និងមានសុខភាពល្អម្នាក់ ដោយអ្នកទាំង ២ មានទឹកមុខញញឹមញញែមជាប់រហូត បើទោះជាត្រូវឆ្លងកាត់ការឈឺចាប់ និងពិបាកយ៉ាងម៉េចក្ដី ឲ្យតែកូនមានសុខភាពល្អ។
ជីវិតគ្រួសាររបស់រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក សុខ សង្វារ ព្រមទាំងភរិយាកាន់តែស្រស់បំព្រងពេលមានកូនមកបំពេញក្នុងក្រុមគ្រួសារឲ្យកាន់តែពេញលេញ៕








អត្ថបទ៖ មេរ៉ា, រូបភាព៖ Sok Sangvar និង ឧកញ៉ា កែវ មុំ